រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តម ម៉ម ឈឿម បានធ្វើការកោតសរសើរដល់ថ្នាក់ដឹកនាំការិយាល័យទាំង៥ របស់មន្ទីរ ដែលបានរួមសាមគ្គីសហការគ្នាសម្រេចតាមផែនការប្រកបដោយប្រសិទ្ធភាពខ្ពស់

  • 398
  • ដោយ taravong

កំពង់ឆ្នាំង៖ ឯកឧត្តម ម៉ម ឈឿម ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំការិយាល័យទាំង៥ របស់មន្ទីរ ដែលបានរួមសាមគ្គីសហការគ្នាសម្រេចតាមផែនការប្រកបដោយប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមបានធ្វើការកោតសរសើរបែបនេះនាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលប្រជុំមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅការងារបន្តខែកុម្ភៈ ឆ្នាំ២០២១។ ដោយមានការចូលរួមពីលោកអនុប្រធានមន្ទីរ និងលោក លោកស្រីប្រធាន អនុប្រធានការិយាល័យចំណុះមន្ទីរទាំង៥ផងដែរ។

ឯកឧត្តម ម៉ម ឈឿម បានមានប្រសាសន៍ផ្តាំផ្ញើដល់ថ្នាក់នាំមន្ទីរ ថ្នាក់ដឹកនាំការិយាល័យត្រូវបន្តយកចិត្តទុកដាក់ធ្វើយ៉ាងណាអនុវត្តឱ្យបានត្រឹមត្រូវតាមតួនាទី និងភារកិច្ចរបស់ខ្លួន ជាពិសេសអនុវត្តតាមផែនការសកម្មភាពដែលមន្ទីរបានដាក់ចេញ ត្រូវរិះរកគ្រប់មធ្យោបាយសម្រេចឱ្យបានតាមសូចនករដែលបានដាក់ចេញប្រកបដោយគុណភាព និងទទួលបានជោគជ័យតាមផែនការសកម្មភាពការិយាល័យទទួលខុសត្រូវរបស់ខ្លួន ៕

អត្ថបទទាក់ទង