កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃសៅរ៍ ២រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្រ គិលានុបដ្ឋាក ថ្នាក់គិលានុបដ្ឋាក-ឆ្មប និងថ្នាក់បរិញ្ញាបត្ររង គិលានុបដ្ឋាក នៃសាកលវិទ្យាល័យ អន្ដរជាតិ ចំនួន ១២៦ នាក់ និងពិធីសម្ពោធ អគារសិក្សាថ្មី របស់វិទ្យាស្ថានបូលីណូ ស្ថិតនៅក្នុងភូមិអូររូង ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ដោយមានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម លោកជំទាវប្រតិភូអមដំណើរ ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ឯកឧត្តម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្ត គណៈគ្រប់គ្រង សាស្ត្រាចារ្យ នៃសាកលវិទ្យាល័យ និងសិស្ស និសិ្សតចូលរួមផងដែរ ៕