នាថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០២១នេះ លោក អម សុភា អភិបាលរង ខេត្តកំពង់ឆ្នាំង ចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្ដីព្រាងវិសោធនកម្មច្បាប់ ស្ដីពីកិច្ចការការពារ និងលើកកម្ពស់សិទ្ធិជនពិការនៅសណ្ឋាគារភ្នំពេញ ដែលកិច្ចប្រជុំពិគ្រោះយោបល់នេះ ដឹកនាំ និងសម្របសម្រួលដោយ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ។
គោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីកំណត់អំពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិ កិច្ចគាំពារ ការទ្រទ្រង់ជីវភាព ការលុបបំបាត់ការរើសអើងជនមានពិការភាព និងការធ្វើបរិយាបន្នពិការភាពក្នុងគ្រប់វិស័យ ដែលសេចក្តីព្រាង ច្បាប់ថ្មីត្រូវបានលើកយកមកពិភាក្សាបន្តជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ៕