រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

រដ្ឋបាលខេត្តកំពង់ឆ្នាំង ក្រុងពលីឆ្លងសួនច្បាររង្វង់មូលទូក ស្ថិតនៅសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង

  • 1.2ពាន់
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ អញ្ជើញក្នុងពិធីឆ្លងសួនច្បាររង្វង់មូលទូក ដែលបានរៀបចំឡើងតាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា ដោយបាននិមន្តមន្រ្តីសង្ឃខេត្ត ស្រុក ជយន្តោចម្រើនសិរីសួរស្តី និងពិធីរាប់បាត្រព្រះសង្ឃ១១៧អង្គ។ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការ។

ឯកឧត្តមបានបញ្ជាក់ថា ការដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវសួនច្បារថ្មីនាពេលនេះ បានបង្ហាញសារជាថ្មី នៃដំណើរការនៃការអភិវឌ្ឍន៍របស់ខេត្តកំពង់ឆ្នាំង ដែលកំពុងបោះជំហានពីមួយថ្ងៃទៅមួយថ្ងៃ ស្របតាមកម្មវិធីនយោបាយរបស់រាជរាជរដ្ឋាភិបាល។ សួនច្បារថ្មីនេះ នឹងក្លាយជាកន្លែងថ្មី មួយទៀតសម្រាប់ប្រជាពលរដ្ឋមកលេងកំសាន្ត និងហាត់ប្រាណដើម្បីសុខភាព ព្រោះតំបន់នេះមានបរិយាកាសល្អ។

ឯកឧត្តម បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅតំបន់ចូលរួមថែរក្សាសមិទ្ធិផលមួយនេះ ឱ្យបានគង់វង្ស ដើម្បីជាប្រយោជន៍រួមទាំងអស់គ្នា និងត្រូវពិនិត្យមើលលើបញ្ហាអនាម័យ បរិស្ថាន និងសន្តិសុខ ធ្វើយ៉ាងណាឱ្យសួនច្បាររង្វង់មូលទូកក្លាយជាតំបន់គោលដៅថ្មីសម្រាប់ប្រជាពលរដ្ឋមកលេកំសាន្ត និងហាត់ប្រាណផង។

សូមបញ្ជាក់ថា នៅក្នុងក្រុងកំពង់ឆ្នាំង មានសួនច្បារសាធារណៈចំនួន ០៦កន្លែង សម្រាប់បងប្អូនប្រជាពលរដ្ឋមកលេងកំសាន្ត ដូចជាសួនច្បារដំរីស សួនច្បារកង្រី សួនច្បារដើមពោធិ៍ សួនកុមារ សួនសម្តេចចៅហ្វាយវាំង គង់ សំអុល សួនសម្តេចជួន ណាត និងសួនរង្វង់មូលទូកមាស ៕

អត្ថបទទាក់ទង