កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃពុធ ១៤កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ នៅសាលប្រជុំមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ប្រចាំខែមករា ឆ្នាំ២០២១ ដើម្បី៖
- បូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅអនុវត្តការងារខែបន្ត
- ផ្សព្វផ្សាយផែនការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន
- ផ្សព្វផ្សាយផែនការរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង
-ផ្សព្វផ្សាយវិធានការបង្ការការពារជម្ងឺឆ្លងកូវីដ 19 - ពិភាក្សាបញ្ហាប្រឈម និងការងារចាំបាច់មួយចំនួន។
កិច្ចប្រជុំប្រព្រឹត្តទៅក្រោមការដឹកនាំដោយ លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង និងលោកអនុប្រធានមន្ទីរ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យចំណុះមន្ទីរ មន្រ្តីជំនាញ និងមន្ត្រីជាប់កិច្ចសន្យារបស់មន្ទីរចូលរួមផងដែរ ៕