រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

បច្ច័យរបស់ឯកឧត្តមបណ្ឌិត​សភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ត្រូវបាននាំយកទៅប្រគេនដល់ព្រះចៅអធិការវត្តភ្នំចំពុះ

  • 471
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃសុក្រ ៩កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ
លោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង បាននាំយកបច្ច័យរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ប្រគេនដល់ព្រះចៅអធិការវត្តភ្នំចំពុះ ដើម្បីកសាងសមិទ្ធិផលនានាក្នុងវត្ត។

សូមជម្រាបជូនផងដែរថាៈ បច្ច័យរបស់ឯកឧត្តមរដ្ឋមន្ត្រី ដែលបាននាំយកទៅប្រគេនដល់ព្រះចៅអធិការវត្តភ្នំចំពុះមានចំនួន ១០,០០០,០០០ រៀល ស្ថិតក្នុងឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ក្នុងនោះក៏មានការចូលរួមពីលោក សោម វឺន ប្រធានក្រុមប្រឹក្សាស្រុក និងអាចារ្យគណៈកម្មការវត្ត ផងដែរ ៕

អត្ថបទទាក់ទង