រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្ដមបណ្ឌិត ចាន់ ដារ៉ុង ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ ចុះដោះស្រាយទុក្ខកង្វល់ និងបញ្ហាប្រឈមជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន

  • 441
  • ដោយ taravong

កំពង់ឆ្នាំង៖ ឯកឧត្ដមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារក្នុងការដោះស្រាយទុក្ខកង្វល់ និងបញ្ហាប្រឈមជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងឃុំក្រាំល្វា ស្រុកសាគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

សូមបញ្ជាក់ជូនផងដែរថាៈ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ កន្លងមកបានរៀបចំវេទិកាសាធារណៈក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០ ដើម្បីជម្រាបជូនអំពីសមិទ្ធិផលនានារបស់រាជរដ្ឋាភិបាល ជូនដល់ប្រជាពលរដ្ឋ និងចូលរួមដោះស្រាយបញ្ហា ក្តីកង្វល់ ដែលបានលើកឡើងក្នុងអង្គវេទិកាកន្លងមក ក្នុងនោះក្រុមការងារក៏បានធ្វើការឆ្លើយតបសំណួរ និងសំណូមពររបស់ប្រជាពលរដ្ឋ ហើយសំណើរ និងសំណូមពរដែលមិនទាន់ត្រូវបានដោះស្រាយទាំងនោះគឺក្រុមការងារបានកំណត់ពេលប្រជុំដោះស្រាយតាមករណីនីមួយៗតាមកាកំណត់។

ជាក់ស្តែងនៅព្រឹកនេះក្រុមការងារ បានរៀបចំកិច្ចប្រជុំបន្តពិនិត្យ សម្របសម្រួល និងដោះស្រាយសំណូមពរ និងក្ដីកង្វល់ពាក់ព័ន្ធរឿងវិវាទដីធ្លីរបស់ប្រជាពលរដ្ឋចំនួន ០៤ករណី នៅឃុំក្រាំល្វា សម្រេចលទ្ធផលបាន ១០០% ៕

https://youtu.be/RBPb83yVJOY

អត្ថបទទាក់ទង