កំពង់ឆ្នាំងៈ ថ្នាក់ដឹកនាំមន្រ្តីសង្ឃ ស្រុករលាប្អៀរ ត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្រេចត្រាស់បង្គាប់ គោរមងារព្រះរាជាគណៈ នៃគណៈមហានិកាយនៅព្រះរាជាណាចក្រកម្ពុជា និង ចេញសង្ឃប្រកាសនីយប័ត្រជាព្រះគ្រូ ។ ដែលពិធីប្រកាសនេះត្រូវបានធ្វើឡើងនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ក្រោមព្រះអធិបតីភាព សម្តេចព្រះសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃគណៈមហា
និកាយ នៃព្រះរាជាណាចក្រកកម្ពុជា
និង សម្តេចពោធិវ័ង្ស អំ លឹមហេង សម្ដេចព្រះសង្ឃនាយករងទី១នៃព្រះរាជាណាចក្រកម្ពុជា ។
យោងតាមព្រះរាជក្រឹត្យនស\រកត១៣៩៩ត្រូវបានត្រាស់
បង្គាប់តែងតាំង ព្រះសិរីមង្គលមុនី ម៉ុច សៅលី ព្រះចៅអធិការវត្តសម្ដេច នន្ទ ង៉ែត សែនជ័យសត្ថារាម(ហៅវត្តក្រឡាញ់ចាស់) ឲ្យឡើងគោរមងារជាព្រះរាជាគណៈកិត្តិយសនៃគណៈមហានិកាយ នៅព្រះរាជាណាចក្រកម្ពុជា ។
តាមសង្ឃប្រកាសត្រូវបានតែងតាំង
-ភិក្ខុ ប្រាច ធី ព្រះចៅអធិការវត្តទិត្ថំរង្សី ឲឡើងជាព្រះគ្រូ ជោតិសីលញាណ នៃគណៈមហានិកាយ ។
-ភិក្ខុប្រឹម ខុម ព្រះចៅអិការឲ្យឡើងជា ព្រះគ្រូ សីលាវិសុទ្ធិមុន្នី នៃគណៈមហានិកាយ។
-ភិក្ខុមែន សេដ្ឋា ព្រះចៅអធិកាឲ្យឡើងជា ព្រះគ្រូចៅអធិការបញ្ញាមុនីញាណ នៃគណមហានិកាយ
-ភិក្ខុ ស្រី លីហួ ព្រះចៅអធិការ ឲ្យឡើងជា ព្រះគ្រូមង្គលវឌ្ឍនវេទី នៃគណៈមហានិកាយ ។
មានព្រះបន្ទូលនាឱកាសនោះ សម្តេចព្រះសុមេធាធិបតី នន្ទ ង៉ែត និង សម្តេចពោធិវ័ង្ស អំ លឹមហេង បានមានព្រះបន្ទូលបញ្ជាក់ថា ការប្រកាសគោរមងារដល់ថ្នាក់ដឹកនាំមន្រ្តីសង្ឃ ខេត្តកំពង់ឆ្នាំង នាពេលនេះគឺដើម្បីបំពេញសេចក្តីត្រូវការ នួវតួនាទីភារកិច្ចរបស់មន្រ្តីសង្ឃ និង ជាការទទួលខុសត្រូវបន្ថែមទៀត លើកិច្ចការងារពង្រឹងវិស័យព្រះពុទ្ធសាសនានៅកម្ពុជាឲ្យកាន់តែរឹងមាំ ក្នុងការគោរពប្រតិបត្តិព្រះពុទ្ធសាសនា របស់ពុទ្ធសាសនិកជន ប្រកបដោយភាពជឿជាក់ តាមរដ្ឋធម្មនុញ្ញ ដែលបានចាត់ទុកថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ។ ព្រះពុទ្ធសាសនា និងសាវ័ក ឬ អ្នកបួសក្នុងសង្គមខ្មែរ មានតួនាទីយ៉ាងសំខាន់ ក្នុងការផ្ដល់ការអប់រំផ្នែកស្មារតី និងសីលធម៌សង្គម សូមឱ្យគោរពប្រតិបត្តិសីលសិក្ខាវិន័យឱ្យបានខ្ជាប់ខ្ជួនដឹកនាំព្រះសង្ឃក្រោមឱវាទឲ្យបានល្អ។ បង្រៀនធម៌វិន័យដល់សង្ឃឲ្យមានពុទ្ធិដើម្បីថែរក្សាសានាព្រះពុទ្ធបរមគ្រូឲ្យគង់នៅគម្រប់៥ពាន់ព្រះវស្សានិងជាទីគោរពជាស្រែបុណ្យរបស់ប្រជាពុទ្ធបរិស័ទនិងជាថ្នាលបណ្តុះគុណធម៌ដល់កុលបុត្រខ្មែរ យើងឈានទៅរកសេចក្តីសុខ។
នៅក្នុងពិធីនេះផងដែរ ដើម្បីឆ្លើយតបចំពោះពុទ្ធសាសនិកជន ដែលជាសប្បុរសជន និងមន្រ្តីសង្ឃស្រុករលាប្អៀរ ព្រមទាំងថ្នាក់ដឹកមន្ទីរធម្មការ និងសាសនា ដែលបានខិតខំបម្រើវិស័យព្រះទ្ធសាសនាឲ្យរីកចម្រើនោះ សម្តេចបានប្រគល់នូវគ្រឿងឥស្សរិយយសថ្នាក់មហាសិរីឌ្ឍន៍១អង្គនាក់ , ឥស្សរិយយសមុនីសារភ័ណ្ឌ ថ្នាក់មហាសិរីឌ្ឍន៍ចំនួន៤អង្គ នាក់ និង ឥស្សរិយយស មេដាយស្ថាបនាជាតិចំនួន៩នាក់ ៕