រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ខេត្តកំពង់ឆ្នាំង បើក វគ្គ បណ្ដុះ បណ្ដាល ស្ដីពី ប្រព័ន្ធ ព៌ត៌មាន ទាន់ ហេតុការណ៍ និង អង្កេត តាម ដាន ស្ថានការណ៍ គ្រោះ មហន្តរាយ (PRISM)

  • 417
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នៅ សាល ប្រជុំ សាលា ខេត្តកំពង់ឆ្នាំង បាន រៀប ចំ វគ្គ វគ្គ បណ្ដុះ បណ្ដាល ស្ដីពី ប្រព័ន្ធ ព៌ត៌មាន ទាន់ ហេតុការណ៍ និង អង្កេត តាម ដាន ស្ថានការណ៍ គ្រោះ មហន្តរាយ (PRISM) ក្រោម អធិបតីភាព ឯកឧត្តម អម សុភា អភិបាលរងខេត្ត លោក អែម សំណាង អនុប្រធាន នាយក ដ្ឋាន ព័ត៌មាន គ្រប់គ្រង គ្រោះមហន្តរាយ និងលោកស្រី អ៊ីវ ច័ន្ទមន្នីរ័ត្ន មន្ត្រីសម្រប សម្រួល គម្រោងអង្គការកម្មវិធីស្បៀងអាហារពិភពលោក និង មាន ការ អញ្ជើញ ចូលរួម ពី លោក លៀង ជុំ សុបិន្ត នាយករងរដ្ឋបាល សាលា ខេត្ត និង អនុប្រធាន លេខាធិការ ដ្ឋាន គណៈកម្មាធិការ គ្រប់គ្រងគ្រោះ មហន្តរាយ ខេត្ត មន្ត្រីលេខាធិការដ្ឋាន គ្រប់គ្រងគ្រោះមហន្តរាយ ខេត្ត ក្រុង ស្រុក។

មានប្រសាសន៍សំណេះសំណាល ក្នុងឪកាសនោះ ឯកឧត្តម អម សុភា អភិបាល រង ខេត្ត បានលើកឡើងថា ដោយមានការចង្អុលបង្ហាញជាប្រចាំ និងយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងមានការជួយគាំទ្រទាំងធនធាន និងបច្ចេកទេសពីក្រុមការងារអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអង្គការកម្មវិធីស្បៀងអាហារពិភពលោក លេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ឆ្នាំង បានពង្រឹងជាប្រចាំយន្តការគ្រប់គ្រង និងប្រើប្រាស់ប្រព័ន្ធ PRISM ដោយធានាបាននូវប្រសិទ្ធភាពការងារ ល្បឿននៃការបញ្ចូល និងបញ្ជូនទិន្នន័យ សុក្រឹត្យភាពនៃទិន្នន័យដោយមានការផ្ទៀងផ្ទាត់យ៉ាងត្រឹមត្រូវរាល់ហេតុការណ៍គ្រោះមហន្តរាយ ឬឧប្បទ្ទវហេតុនីមួយៗ ដោយឈរលើស្មារតីទទួលខុសត្រូវ និងឆន្ទៈម្ចាស់ការខ្ពស់។

ជាមួយ គ្នានេះដែរ ឯកឧត្តម អភិបាលរងខេត្ត ក៏ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារប្រព័ន្ធ PRISM ខេត្ត ក្រុង ស្រុក, គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយក្រុង ស្រុក លេខាធិការដ្ឋានក្រុង ស្រុក, គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយឃុំ សង្កាត់ និងមន្ត្រីពាក់ព័ន្ធ ដែលជានិច្ចកាលតែងបានយកអស់កម្លាំងកាយចិត្ត ក្នុងការបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ លើការងារត្រៀមបង្ការ ឆ្លើយតប សង្គ្រោះបន្ទាន់ និងស្ដារឡើងវិញក្រោយគ្រោះមហន្តរាយ ទាំងមុនពេល អំឡុងពេល និងក្រោយពេលគ្រោះមហន្តរាយ កាត់បន្ថយផលប៉ះពាល់ចំពោះអាយុជីវិតមនុស្ស សត្វ ផលដំណាំ ផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា ពង្រឹងភាពធន់របស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ កាត់បន្ថយភាពក្រីក្រ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដែលមាន សម្ដេចតេជោ នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត។

បន្ថែម ពីនោះ ឯកឧត្តម អម សុភា ក៏បានជម្រុញ ឲ្យមន្ត្រី បង្គោលគ្រប់ថ្នាក់ ដែលបាន ចូលរួមវគ្គបណ្ដុះបណ្ដាលនៅថ្ងៃនេះ ត្រូវ យកចិត្តទុកដាក់ ចំពោះ បទឧទេសនាម របស់ អ្នក សម្រប សម្រួល បើ ទោះ បី ជា ខេត្តកំពង់ឆ្នាំង ទទួល បាន នូវការ កោត សរសើរ ពី ថ្នាក់ជាតិដោយ មន្ត្រីបង្គោល ក្រុង ស្រុក អាច បញ្ចូលទិន្នន័យ គ្រោះមហន្តរាយ តាម ប្រព័ន្ធPRISMនេះយ៉ាង ណាក៏ដោយ ក៏ យើង ត្រូវ យក ចិត្ត ទុក ដាក់ តាម ដាន ព្រោះ ក្រែង លោក អ្នក សម្រប សម្រួល គាត់ មាន ចំណេះដឹង ថ្មីៗទាកទង ទៅ នឹង បច្ចុប្បន្នភាព នៃប្រព័ន្ធ ដែល ត្រូវចែក រំលែក ដើម្បី ឲ្យ មាន ភាព ល្អប្រសើរ ជាង មុខ ។

ឯកឧត្តម ក៏ បាន ក្រើន រំលឹក បន្ថែម សូម ឲ្យ មាន ការ ប្រុង ប្រយត្ន និ ងចូលរួម អនុវត្ត វិធាន ការការពារ ជម្ងឺកូវីដ-១៩ តាម ការណែនាំ របស់ ប្រមុខ រាជរដ្ឋាភិបាល កម្ពុជា ក៏ដូច ជា តាម សេចក្ដីណែនាំ របស់ក្រសួងសុខាភិបាល ។

អត្ថបទទាក់ទង