រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ តំណាងឯកឧត្ដម អ៊ុក ពញ្ញា ចុះសួរសុខទុក្ខគ្រួសារលោក វិន សុឡា របួលជើង និងស្លាប់កូន១នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍

  • 486
  • ដោយ taravong

រលាប្អៀរ៖ នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះ លោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង តំណាងឯកឧត្ដម អ៊ុក ពញ្ញា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំជើងគ្រាវ បានចុះសួរសុខទុក្ខគ្រួសារលោក វិន សុឡា ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍របួលជើង និងស្លាប់កូន១នាក់ រស់នៅភូមិទឹកចេញ ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ការចូលរួមពីលោក សោម វឺន ប្រធានក្រុមប្រឹក្សាស្រុក និងសមាជិកក្រុមប្រឹក្សាស្រុក លោក សេង វិចិត្រ អភិបាលរងស្រុក រួមជាមួយអាជ្ញាធរឃុំ ភូមិ ចូលរួមផងដែរ។

សម្ភារដែលបាននាំយកទៅចែកជូននាឱកាសនោះរួមមាន៖ អង្ករ ១០០គីឡូក្រាម, មី២កេះ, ត្រីខ ២យួរ, ទឹកស៊ីអ៊ីវ២យួរ, ទឹកត្រី ២យួរ និងថវិកា ៥០០,០០០រៀល ៕

អត្ថបទទាក់ទង