រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

រដ្ឋបាលស្រុកសាមគ្គីមានជ័យ បើកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំលេខ ០៥៥ សណន និងលិខិតលេខ ០០៤ សជណ/ឣគរ របស់ក្រសួងមហាផ្ទៃ

  • 491
  • ដោយ taravong

សាមគ្គីមានជ័យ៖ នៅរសៀលថ្ងៃពុធ ៨រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១នេះ នៅសាលប្រជុំសាលាស្រុកសាមគ្គីមានជ័យ មានបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំ លេខ ០៥៥ សណន ស្តីពីនីតិវិធិជ្រើសរើសបុគ្គលិកក្រៅក្របខណ្ឌរដ្ឋបាលនៅរដ្ឋបាលឃុំ សង្កាត់ របស់ក្រសួងមហាផ្ទៃ និងលិខិតលេខ ០០៤ សជណ/ឣគរ ស្តីពីករណីជ្រើសរើសបុគ្គលិកក្រៅក្របខណ្ឌរដ្ឋរបស់រដ្ឋបាលឃុំ សង្កាត់ នៅទូទាំងប្រទេស ក្រោមអធិបតីភាពលោក វន ស៊ីផា អភិបាលនៃគណៈអភិបាលស្រុកសាមគ្គីមានជ័យ។

កិច្ចប្រជុំផ្សព្វនេះដោយមានការចូលរួមពីអភិបាលរងទទួលបន្ទុកគ្រប់គ្រងបុគ្គលិក , លោកនាយក និងនាយករងរដ្ឋបាលស្រុក , ការិយាល័យគ្រប់គ្រងធនធាន មនុស្ស , លោក និងលោកស្រីមេឃុំគ្រប់ឃុំ រួមជាមួយលោក និងលោកស្រីស្មៀនឃុំគ្រប់ឃុំ សរុបសមាសភាពចូលរួមចំនួន ២៤ នាក់ ស្រីចំនួន ៣ នាក់ ៕

អត្ថបទទាក់ទង