រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ស្ពានអណ្ដូងប្រេង ស្ថិតក្នុងភូមិសំបុកក្រៀល ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ត្រូវបានដំណើរការចាក់បេតុងកសាង

  • 558
  • ដោយ taravong

កំពង់ឆ្នាំង៖ ដោយមានកិច្ចសហការល្អរវាងថ្នាក់ដឹកនាំស្រុក ឃុំ និងព្រះសង្ឃ គណៈកម្មការ ប្រជាពលរដ្ឋរស់នៅក្នុងភូមិសំបុកក្រៀល ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ និងប្រជាពលរដ្ឋរស់នៅក្នុងភូមិរលុង ឃុំទួលខ្ពស់ ស្រុកទឹកផុស នៅថ្ងៃអាទិត្យ ៥រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ បានរួមគ្នាចាក់បេតុងកសាងស្ពានអណ្ដូងប្រេង ស្ថិតក្នុងភូមិសំបុកក្រៀល ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ដែលមានព្រំប្រទល់ជាប់ជាមួយស្រុកទឹកផុស។

ក្នុងនោះដោយមានការចូលរួមពីប្រធានក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស និងលោកមេឃុំ ក្រុមការងារថ្នាក់ឃុំ ភូមិ ព្រះសង្ឃ គណៈកម្មការ ព្រមទាំងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក្នុងឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ និងភូមិរលុង ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ៕

https://youtu.be/wZzYYH4D0D8

អត្ថបទទាក់ទង