រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

អង្គការតុកកែញញឹមកម្ពុជា បន្តចុះចែកអំណោយសប្បុរសធម៌ ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត តាមខ្នងផ្ទះ ចំនួន ៤០គ្រួសាររស់នៅក្នុងឃុំឈានឡើងចំនួន ២០គ្រួសារ និងឃុំពាមចំនួន ២០គ្រួសារ ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

  • 527
  • ដោយ taravong

កាលពីថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០២០ អង្គការតុកកែញញឹមកម្ពុជា សហការជាមួយរដ្ឋបាលស្រុកសាមគ្គីមានជ័យ បានចុះចែកអំណោយសប្បុរសធម៌ ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត តាមខ្នងផ្ទះចំនួន ២០ គ្រួសារ ក្នុងភូមិត្រែង ចំនួន ៥ គ្រួសារ ភូមិច្រកត្នោត ចំនួន ២ គ្រួសារ ភូមិស្រែឬស្សី ចំនួន ២ គ្រួសារ ភូមិរយាស ចំនួន ២ គ្រួសារ ភូមិត្រពាំងថ្ម ចំនួន ១ គ្រួសារ ភូមិជួញជិត ចំនួន ១ គ្រួសារ ភូមិគិរីអភិវឌ្ឍន៍ ចំនួន ៧ គ្រួសារ ស្ថិតក្នុងឃុំឈានឡើង និង២០ គ្រួសារទៀតរស់នៅក្នុងភូមិក្រាំងកន្ទ្រោល ចំនួន ៦ គ្រួសារ ភូមិសេរីវង្ស ចំនួន ១ គ្រួសារ ភូមិច្រកស្តេច ចំនួន ៤ គ្រួសារ ភូមិច្រកកូវ ចំនួន ៩ គ្រួសារ ស្ថិតនៅក្នុងឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ការចុះចែកអំណោយនោះ ដឹកនាំដោយលោក វ៉ន ចន មន្ត្រីទទួលបន្ទុកសម្របសម្រួលសហគមន៍ របស់អង្គការតុកែញញឹមកម្ពុជា និងកញ្ញា ស៊ី ធីតា ជា បុគ្គលិកស្ម័គ្រចិត្ត សមាជិកក្រុមប្រឹក្សាស្រុក ដោយមានការចូលរួមពីមន្ត្រីសាលាស្រុក មន្ត្រីការិយាល័យសង្គមកិច្ច និងឣភិវឌ្ឍសហគមន៍ លោកមេឃុំ លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ យុវជនឃុំ និងថ្នាក់ដឹកនាំភូមិ។

សម្ភារដែលបានចែកជូនរួមមាន៖ អង្ករ ចំនួន ២៥ គីឡូក្រាម , បន្លែរ ១ គីឡូក្រាម, ត្រី ១ គីឡូក្រាម , ទឹកត្រី ០២ដប , ទឹកស៊ីអ៊ីវ ២ ដប, ស្កសរ ១ គីឡូក្រាម , អំបិលអុីយ៉ូត ១ គីឡូក្រាម, ខ្ទឹមស ១ គីឡូក្រាម , ប្រេងឆា ១ លីត្រ , ទឹកសណ្តែក ១ យួរ , សាច់ ១ គីឡូក្រាម, សាប៊ូ Protect ចំនួន ២ ដុំ និងជែលសម្រាប់លាងដៃ ២ ដប។

ក្នុងឱកាសនោះ លោក វ៉ន ចន ក៏បានធ្វើការផ្តាំផ្ញើដល់បងប្អូនប្រជាពរដ្ឋត្រូវចេះថែទាំសុខភាពរស់នៅប្រកបដោយអនាម័យស្អាត ហូបស្អាត ផឹកស្អាត ពិសេសគឺការរស់នៅតាមបែបគន្លងថ្មីដោយចូលរួមទប់ស្កាត់កុំឱ្យឆ្លងជំងឺកូវីដ១៩ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសបង្កើនមុខរបរប្រចាំថ្ងៃឱ្យកាន់តែប្រសើរឡើង ៕

https://youtu.be/GtOP-PsWPaQ

អត្ថបទទាក់ទង