រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ០៧គ្រួសារនៅក្នុងឃុំប្រស្នឹប ស្រុករលាប្អៀរ ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង

  • 550
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ ឯកឧត្ដម អម សុភា ប្រធានគណៈកម្មការធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង រួមដំណើរដោយលោក ប្រាក់ សោភ័ណ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត និង សមាជិក សមាជិកាក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្ត ស្រុកបានចុះសាកសួរសុខទុក្ខ និងនាំយកំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន០៧គ្រួសារនៅឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះ ឯកឧត្តម អម សុភា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន និងឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ដែលតែងតែនឹករលឹកនិងគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះនិងជួបការលំបាកគ្រប់ទីកន្លែងដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

ឯកឧត្តម អម សុភា ក៏បានផ្តាំផ្ញើដល់ប្រជាពរដ្ធត្រូវចេះថែទាំសុខភាពរស់នៅប្រកបដោយអនាម័យស្អាត ហូបស្អាត ផឹកស្អាត ពិសេសគឺការរស់នៅតាមបែបគន្លងថ្មីដោយចូលរួមទប់ស្កាត់កុំអោយឆ្លងជំងឺកូវីដ១៩ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសបង្កើនមុខរបរប្រចាំថ្ងៃអោយកាន់តែប្រសើរឡើង។

អំណោយដែលបានចែកជូនប្រជាពលរដ្ឋ០៧គ្រួសារ ដោយក្នុង០១គ្រួសារៗទទូលបាន ៖ អង្ករ ២៥គីឡូក្រាម មី០១កេស ត្រីខ១០កំប៉ុង មុង០១ ភួយ០១ ក្រមា០១ សារុង០១ សាប៊ូ០២ដុំ ជែលសម្រាប់លាងដៃ ២ដបតូច និងថវិកាចំនួន៣០០០០រៀល ៕

អត្ថបទទាក់ទង