រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅសកម្មភាពការងារបន្តក្នុងឆ្នាំ២០២១ របស់ស្ថាប័នអយ្យការខេត្តកំពង់ឆ្នាំង

  • 435
  • ដោយ taravong

កំពង់ឆ្នាំង៖ ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២០នេះ អយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដឹកនាំដោយឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញា បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅសកម្មភាពការងារបន្តក្នុងឆ្នាំ២០២១ របស់ស្ថាប័នអយ្យការខេត្តកំពង់ឆ្នាំង។

ក្នុងកិច្ចប្រជុំនេះអយ្យការខេត្តកំពង់ឆ្នាំង បានបូកសរុបការងាររបស់ស្ថាប័នអយ្យការកន្លងទៅ ជាលទ្ធផលឃើញថា សំណុំរឿងស៊ើបអង្កេតនៅអយ្យការក្នុងឆ្នាំ២០២០ គឺ៨០% ត្រូវបានចាត់ការរួច ។ រីឯសំណុំរឿងចាស់ៗ គិតចាប់ពីមុនថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ គឺបានចាត់ការអស់ ១០០% ក្នុងរយៈពេលនៃយុទ្ធនាការកកស្ទះសំណុំរឿងនេះ។

ចំពោះការលើកទិសដៅរបស់ស្ថាប័នអយ្យការខេត្តកំពង់ឆ្នាំងក្នុងឆ្នាំ២០២១នេះ ឯកឧត្តមព្រះរាជអាជ្ញា បានមានប្រសាសន៍ថា សំណូមពរអោយមន្រ្តីរាជការការនៃស្ថាប័នអយ្យការខេត្តកំពង់ឆ្នាំងឱ្យរក្សានូវក្រមសីលធម៌វិជ្ជាជីវៈ និងបន្តរក្សាចំណាត់ការសំណុំរឿងអង្កេតអោយបានលឿន តម្លាភាព និងមានប្រសិទ្ធភាពខ្ពស់។ ជាពិសេសបន្តគោរពតាមអភិក្រមទាំង ០៤ ចំណុច " លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ " របស់ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ៕

អត្ថបទទាក់ទង