រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

អភិបាលខេត្តកំពង់ឆ្នាំង ឲ្យអាជ្ញាធរក្រុង និងថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្តរៀបចំសោភ័ណភាពនិងសន្តិសុខនាបុណ្យសកលខាងមុខ

  • 307
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅក្នុងកិច្ចប្រជុំគណ:បញ្ជា
ការឯកភាពរដ្ឋបាលខេត្ត ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរក្រុងកំពង់ឆ្នាំង ឲ្យធ្វើការរៀបចំសោភ័ណភាពនិងសន្តិសុខសណ្តាប់ធ្នាប់ ការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំសកល ដែលនឹងឈានចូលមកដល់ក្នុងពេលខាងមុខនេះ ។

ឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំង បានដាក់វិធានការដល់គ្រប់មន្ទីរអង្គភាព ត្រូវតែរៀបចំតុបតែងភ្លើងពណ៌ សោភ័ណ្ឌភាព បរិស្ថានតាមស្ថាប័នរៀងៗខ្លួនឲ្យបានស្អាត ។ ចំពោះអាជ្ញាធរក្រុង ត្រូវរៀបចំតុបតែងទីតាំងសាធារណៈឲ្យបានស្អាត សម្រាប់បុណ្យចូលឆ្នាំសកលនេះ ធ្វើយ៉ាងឲ្យខេត្តកំពង់ឆ្នាំង មានភាពស្រស់ស្អាតទាំងពេលរាត្រី និង ពេលថ្ងៃ ។

ឯកឧត្តមបានបញ្ជាក់បុណ្យឆ្លងឆ្នាំសកលនាឆ្នាំនេះ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១០ និង ការអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាលនោះ អាជ្ញាធរ ខេត្តមិនមានការរៀបចំការប្រគុំតន្រ្តី ឬ ការជួបជុំ ដែលមានលក្ខណៈប្រមូលផ្តុំ ឲ្យមានមនុស្សម្នាច្រើនដូចឆ្នាំកន្លងទៅនោះទេ គឺយើងអនុវត្តនូវគម្លាតសុវត្ថិភាព ប៉ុន្តែកម្មវិធីបាញ់កាំជ្រូចអបឆ្នាំថ្មី ឆ្នាំសកល២០២១ ដែលនឹងបាញ់នៅពេលឆ្លងឆ្នាំមកដល់ ។

ឯកឧត្តម បានមានប្រសាសន៍បញ្ជាក់ទៀតថា ឲ្យអាជ្ញាធរក្រុង ស្រុក ទាំងអស់ត្រូវតែបង្កើនការប្រុងប្រយ័ត្នចំពោះករណីផ្ទុះជំងឺកូវីដ១៩ ។ ដោយយើងចូលរួមទប់ស្កាត់កុំឲ្យកើតជំងឺនេះនៅក្នុងសហគមន៍ អាជ្ញាធរមូលដ្ឋានត្រូវតាមដានជាប់ជាប្រចាំចំពោះ ការចេញចូលរបស់ពលករ ពលការនី មកពីក្រៅប្រទេស និងមានវិធានការឲ្យបានម៉ឺងម៉ាត់ ក្នុងការធ្វើចត្តាឡីស័គ ការចូលមករបស់ពលករ ពលការនីឲ្យបានត្រឹមត្រូវ ៕

អត្ថបទទាក់ទង