សាមគ្គីមានជ័យ៖ នាព្រឹកថ្ងៃសុក្រ ១១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ លោក វន ស៊ីផា អភិបាលស្រុក និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុកសាមគ្គីមានជ័យ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដើម្បីបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២១ ដោយមានការចូលរួមពី លោក និងលោកស្រីដែលជាសមាជិក និងសមាជិកា នៃគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុក និងមន្ត្រីពាក់ព័ន្ធមួយចំនួនក្នុងស្រុក ឣ្នកចូលរួមសរុប ចំនួន ៣៤ នាក់ ស្រី ០៥ នាក់។
កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកសាមគ្គីមានជ័យ បានដំណើរការតាមរបៀបវារ:ដូចខាងក្រោម៖
- ប្រកាសហេតុ គណៈអធិបតី និងភ្ញៀវចូលរួម
- ប្រសាសន៍សំណេះសំណាល និងបើកកិច្ចប្រជុំរបស់លោកអភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានគណ: បញ្ជាការឯកភាពរដ្ឋបាលស្រុកសាមគ្គីមានជ័យ
- ការងារសន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម
•ផ្សព្វផ្សាយផែនការបុណ្យចូលឆ្នាំសកល ឆ្នាំ២០២១
•ផ្សព្វផ្សាយផែនការណែនាំបុណ្យជាតិ ៧ មករា ២០២១
•ផ្សព្វផ្សាយផែនការនៃព្រឹត្តិការណ៍សំខាន់ៗ
•ផ្សព្វផ្សាយផែនការសកម្មភាពការងារពាក់ព័ន្ធ Covid -19 - បញ្ហាផ្សេងៗ
- បូកសរុប និងបិទអង្គប្រជុំ
បន្ទាប់ពីបានស្តាប់របាយការណ៍រួចមក លោក វន ស៊ីផា បានថ្លែងនូវការកោតសរសើរចំពោះគណៈបញ្ជាការឯកភាពស្រុក ដែលកន្លងមកបានបំពេញកិច្ចការរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់ទៅតាមតួនាទី និងភារកិច្ចបានល្អ។ លោក បានសំណូមពរផងដែរចំពោះមន្រ្តីជំនាញ និងកងកម្លាំងចម្រុះទាំងអស់ត្រូវយកចិត្តទុកដាក់បំពេញភារកិច្ចរបស់ខ្លួន ត្រូវបន្តក្តាប់សភាពការណ៍ទូទៅក្នុងស្រុក បញ្ហាសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណ: បង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ក្តាប់មុខសញ្ញាឱ្យបានចោរលួច ចោរប្លន់ចេញពីពន្ធធនាគារ ពិសេសចាត់វិធានការដែលមានប្រសិទ្ធិភាពនានាក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងជម្រុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវបន្តចុះធ្វើការអប់រំផ្សព្វផ្សាយដល់មូលដ្ឋានឱ្យបានជាប់ជាប្រចាំឣំពីវិធានការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវិដ-១៩ ជាពិសេសពលករទើបវិលត្រឡប់មកពីបម្រើការងារប្រទេសថៃ និងក្រៅប្រទេស។
ក្នុងឱកាសនោះដែរ លោកអភិបាលស្រុក បានធ្វើការចែកជូនម៉ាស់ ១ ប្រឣប់ និងឣាល់កុលជែលសម្រាប់លាងដៃ ១ ដប ដល់លោក និងលោកស្រីដែលជាសមាជិក និងសមាជិកានៃគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុក សរុប ម៉ាស់ ចំនួន
៣៤ ប្រឣប់ និងនិងឣាល់កុលជែលសម្រាប់លាងដៃ ចំនួន ៣៤ ដបផងដែរ ៕