រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្ដម អម សុភា អភិបាលរងខេត្ត និងជាប្រធានគម្រោងឡាសិតប្រចាំខេត្តកំពង់ឆ្នាំង ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ របស់គម្រោងឡាសិត២ និងលើកទិសដៅអនុវត្តបន្ត

  • 477
  • ដោយ taravong

កំពង់ឆ្នាំង៖ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ឯកឧត្តម អម សុភា អភិបាលរងខេត្ត និងជាប្រធានគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច(ឡាសិត២) ប្រចាំខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំបូកសរុបស្តីពីវឌ្ឍនភាពការអនុវត្តគម្រោង បញ្ហាប្រឈម និងមេរៀនបទពិសោធន៍ ក្នុងឆ្នាំ២០២០ និងលើកទិសដៅអនុវត្តការងារបន្ត របស់គម្រោងឡាសិត២។

ក្នុងកិច្ចប្រជុំក៏មានការចូលរួមពីក្រុមការងារគម្រោងឡាសិត២ ថ្នាក់ខេត្ត មន្ទីរជំនាញពាក់ព័ន្ធ លោកអភិបាល ស្រុកសាមគ្គីមានជ័យ ក្រុមការងារគម្រោងថ្នាក់ស្រុក ថ្នាក់ឃុំគោលដៅ លោកមេឃុំឈានឡើង លោកមេឃុំពាម លោកមេឃុំក្រាំងល្វា និងតំណាងសហគមន៍ព្រមទាំងភ្នាក់ងារ ផ្តល់សេវាទុនបង្វិល។

ឯកឧត្តម អម សុភា អភិបាលរងខេត្ត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់ភាគីពាក់ព័ន្ធដែលបានសហការអនុវត្ត និងបំពេញការងារជូនប្រជាពលរដ្ឋទទួលបានលទ្ធផលគួរជាទីមោទនៈ។ឯកឧត្តម បានជម្រុញឱ្យក្រុមការងារគម្រោង និងអ្នកពាក់ព័ន្ធទាំងអស់បន្តសហការ អនុវត្តការងារឱ្យលទ្ធផលល្អប្រសើរបន្ថែមទៀត ៕

អត្ថបទទាក់ទង