កំពង់ឆ្នាំង៖ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ លោក ចក់ កែវចំរើន ប្រធានការិយាល័យបេឡាជាតិ អតីតយុទ្ធជនខេត្ត និងលោក វរសេនីយ៍ឯក ឃូ សុផាន់ មេបញ្ជាការរង សឹករងខេត្ត តំណាងលោកឧត្តមសេនីយ៍ទោ ធន ធឿន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង រួមដំណើរជាមួយក្រុមការងារថ្នាក់ខេត្ត ស្រុក ឃុំ កងកម្លាំងប្រដាប់អាវុធទាំងបី បានចុះប្រគល់ថវិកា បេឡាមរណ សង្គ្រោះ ចំនួន ១២,០០០,០០០ រៀល ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងលិខិតចូលរួមមរណទុក្ខ ជូនដល់គ្រួសារ សមាជិកអតីតយុទ្ធជន កម្ពុជា ខេត្ត ចំនួន ០៣ គ្រួសារ។
១.លោកស្រី ឃួន រ៉េន ត្រូវជា ប្រពន្ធ របស់សព ឈ្មោះ ទេព យ៉ុង អតីត យោធិន (និវត្តន៍ជន) ID RA ១១០០២២៧៤ ទទួលមរណភាព នៅភូមិក្រោយវត្ត ឃុំខ្លុងពពក ស្រុក ទឹកផុស។
២.លោកស្រី កុយ សារ៉ន ត្រូវជា កូន របស់សព ឈ្មោះ ឆេង ឡុង អតីត យោធិន (និវត្តន៍ជន) ID RA ១០០០១០៩២ ទទួលមរណភាព នៅភូមិកោះកណ្តោល ឃុំជៀប ស្រុក ទឹកផុស។
៣.លោកស្រី ប៉ម សាលីម ត្រូវជា កូន របស់សព ឈ្មោះ យឹម យ៉ាន់ អតីត ក្រសួងការពារជាតិ (គ្រួសារពលី) ID SA ៨៥០០០៩៩៧ ទទួលមរណភាព នៅភូមិរកាទង ឃុំទួលខ្ពស់ ស្រុក ទឹកផុស។
ជាចុងបញ្ចប់ ក្រុមគ្រួសារនៃសពបានថ្លែងនូវអំណរ អរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងក្រុមការងារទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ដល់សមាជិក សមាគមទាំងអស់ និង ជួយឧបត្ថម្ភថវិកា បានទាន់ពេលវេលា។ និងសូមគោរពជូនពរ ឱ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និង សូមគាំទ្រ សម្តេច តេជោ ហ៊ុន សែន បន្តដឹកនាំ ប្រទេសជាតិ ឱ្យមានសុខសន្តិភាព និងមានការរីកចម្រើន គ្រប់វិស័យ ជានិច្ចនិរន្តរ៍តរៀងទៅថ្ងៃអនាគត ៕