រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ស.ស.យ.ក.ខេត្តកំពង់ឆ្នាំង និងស្រុកសាមគ្គីមានជ័យ បន្តចុះផ្សព្វផ្សាយការបង្ការការពារការរីក​រាលដាលជំងឺកូវីដ-១៩ ក្នុងសហ​គមន៍ ជូនដល់ប្រជាពលរដ្ឋ នៅក្នុងឃុំធ្លកវៀន

  • 799
  • ដោយ taravong

កំពង់ឆ្នាំងៈ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង និងស្រុកសាមគ្គីមានជ័យ បានធ្វើយុទ្ធនាការចុះផ្សព្វផ្សាយអប់រំ ណែនាំដល់ប្រជាពលរដ្ឋ និងអាជីវករ នៅក្នុងឃុំធ្លកវៀន ស្តីពីការបង្ការ ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដើម្បីកុំឱ្យមានការឆ្លងរីករាលដាលនៅក្នុងសហគមន៍។

នៅក្នុងយុទ្ធនាការចុះផ្សព្វផ្សាយដឹកនាំដោយលោក លី សុភា សមាជិកអចិន្ត្រៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារ ស.ស.យ.ក.ខេត្ត ចុះជួយស្រុកសាមគ្គីមានជ័យ លោក ឈួន ចាន់ណា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកសាមគ្គីមានជ័យ និងមានការចូលរួមពីក្រុមការងារលេខាធិការដ្ឋាន ស.ស.យ.ក.ខេត្ត ប្រធាន អនុប្រធាន សមាជិកអចិន្ត្រៃយ៏ សមាជិក ស.ស.យ.ក ស្រុកសាមគ្គីមានជ័យ មន្ត្រីរដ្ឋបាលស្រុក ប្រធានក្រុមការងារចុះអប់រំ ផ្សព្វផ្សាយតាមដានការពារទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ស្រុកទទួលបន្ទុកឃុំធ្លកវៀន រដ្ឋបាលឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងថ្នាក់ដឹកនាំភូមិ។

នៅក្នុងឱកាសនោះលោក លី សុភា បានធ្វើការណែនាំដល់អ្នកលក់តាមតូប ត្រូវពាក់ម៉ាស និងមានអាល់កុលសម្រាប់លាងដៃ ដល់អ្នកទិញ។ ណែនាំប្រពលរដ្ឋឱ្យចេះធ្វើអនាម័យដោយលាងដៃនឹងសាប៊ូ អាល់កុល ឬអាល់កុលជែលឱ្យបានញឹកញាប់។ មិនត្រូវជួបជុំ ឬចេញក្រៅបើមិនចាំបាច់ បើត្រូវចេញត្រូវពាក់ម៉ាស។ ត្រូវចូលរួមសហការ រាយការណ៍ជូនអាជ្ញាធរបើមានករណីសង្ស័យថាមានជំងឺកូវីដ-១៩ រឺជំងឺផ្សេងៗ។ ក្នុងនោះលោកក៏បានធ្វើការណែនាំឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់បន្តអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាលឱ្យត្រឹមត្រូវ។

នៅក្នុងយុទ្ធនាការចុះផ្សព្វផ្សាយនោះក្រុមការងារបានប្រើផ្ទាំងរូបភាពក្នុងការផ្សព្វផ្សាយ, ចាក់សារសម្លេងអប់អប់រំ តាមឧឃោសនសព្ទ ចំនួន២គ្រឿង, បិទផ្ទាំងក្រដាស់អប់រំ, ចង់ប៊ែន័រផ្សព្វផ្សាយ និងចុះជួបណែនាំផ្ទាល់មាត់តាមផ្ទះ និងកន្លែងលក់ដូរមួយចំនួនផងដែរ ៕

អត្ថបទទាក់ទង