រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

អាជាធរស្រុកជលគិរី ចុះផ្សព្វផ្សាយអំពីវិធានការការពារការរីករាល​ដាល​​​​​ជំងឺកូវីដ-១៩ នៅចំណុចផ្សារព្រៃគ្រីជើង និងផ្សារព្រៃគ្រីត្បូង តាម​​​តូបលក់ចាប់ហ៊ួយ តាមផ្ទះ និង​ទីប្រជុំជនក្នុងឃុំព្រៃគ្រី

  • 782
  • ដោយ taravong

ស្រុកជលគិរី៖ នៅថ្ងៃព្រហស្បតិ៍ ១០រោច ខែមិគសិរ ឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ លោក ហៃ មនោរម្យ អភិបាលស្រុកជលគិរី និងលោក ធូ ផល្លី អភិបាលរងស្រុក រួមដំណើរជាមួយនឹងមន្រ្ដីអនុសាខាកាកបាទក្រហមស្រុក សហភាពសហព័ន្ធយុវជនកម្ពុជាស្រុក បានចុះផ្សព្វផ្សាយអំពីវិធានការការពារការរីករាលដាលជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល នៅចំណុចផ្សារព្រៃគ្រីជើង និងផ្សារព្រៃគ្រីត្បូង តាមតូបលក់ចាប់ហ៊ួយ តាមផ្ទះ និងទីប្រជុំជនក្នុងឃុំព្រៃគ្រី។

ក្រុមការងារ ក៏បានចែកម៉ាស បាញ់អាល់កុល និងចែកខិតប័ណ្ណផ្សព្វផ្សាយពីការបង្ការជំងឺខូវីដ១៩ ជូនដល់ប្រជាពលរដ្ឋនៅឃុំព្រៃគ្រី។ លោក ហៃ មនោរម្យ បានលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋ អាជីវករអនុវត្តឱ្យបានខ្ជាប់ខ្ជួន និងត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយពាក់ម៉ាស់ពេលចេញទៅក្រៅ រក្សាគំលាតសង្គម គំលាតបុគ្គល លាងដៃនឹងសាប៊ូ ឬបាញ់អាល់កុលសម្លាប់មេរោគឱ្យបានញឹកញាប់ មុននឹងប៉ះពាល់ច្រមុះ មាត់ និងភ្នែក ៕

អត្ថបទទាក់ទង