រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

រដ្ឋបាលស្រុកសាមគ្គីមានជ័យ បន្តយុទ្ធនាការផ្សព្វផ្សាយពីការបង្ការ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋ អាជីវករ នៅទីប្រជុំជនមួយចំនួនក្នុងស្រុកសាមគ្គីមានជ័យ

  • 510
  • ដោយ taravong

កំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃចន្ទ ៧រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ លោក ឈួន ចាន់ណា អភិបាលរងស្រុកសាមគ្គីមានជ័យ បានដឹកនាំមន្ត្រីរាជការសាលាស្រុកសាមគ្គីមានជ័យ អាជ្ញាធរឃុំ និងមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុក ចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ អាជីវករ ស្ដីពីការបង្ការការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍ នៅទីប្រជុំជន មានតំបន់ស្ពានពោធិ៍ ឃុំសេដ្ឋី ផ្សារត្រាច ឃុំស្វាយ ត្បែងខ្ពស់ ឃុំត្បែងខ្ពស់ និងទីប្រជុំជនក្រាំងស្រម៉ ឃុំស្វាយជុក ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ក្នុងយុទ្ធនាការផ្សព្វផ្សាយនោះ ក្រុមការងារបានប្រើប្រាស់រថយន្តដែលមានឧឃោសនសព្ទ ផ្សព្វផ្សាយសាររបស់ក្រសួងសុខាភិបាល ណែនាំស្ដីពីការបង្ការការឆ្លងជំងឺកូវីដ១៩ បិទផ្ទាំងផ្សព្វផ្សាយស្ដីពីជំងឺកូវីដ១៩ ការលាងសម្រាប់ដៃជាមួយនឹងសាប៊ូ ឬអាល់កុល និងណែនាំដោយផ្ទាល់ដល់អាជីវករ និងប្រជាពលរដ្ឋជាអតិថិជន ឱ្យយល់ពីការលាងសម្អាតដៃនឹងសាប៊ូ ការពាក់ម៉ាស់រាល់ពេលប្រាស្រ័យទាក់ទង លក់ និងទិញទំនិញ។

ជាមួយគ្នានោះ ក្រុមការងារក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍ដោយអនុវត្តវិធានការដូចជា៖
ទី១.បើមិនចាំបាច់ ហាមចេញក្រៅផ្ទះ បើចេញក្រៅផ្ទះត្រូវពាក់ម៉ាស់ មានអាល់កុល ឬអាល់កុលជែលលាងដៃឱ្យបានញឹកញាប់ រក្សាគម្លាតសង្គម ១,៥ម៉ែត្រ ឡើងទៅ។
ទី២.ហាមមានការជួបជុំមានគ្នាច្រើន
ទី៣.រាល់ការរៀបចំពិធីបុណ្យ ឬពិធីការ ត្រូវមានការវាស់កំដៅ កន្លែងលាងដៃជាមួយសាប៊ូ ឬអាល់កុល រក្សាគម្លាតសុវត្ថិភាពសង្គមក្នុងពិធី និងតាមតុនីមួយៗ។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោក ឈួន ចាន់ណា និងក្រុមការងារក៏សូមថ្លែងអំណរគុណដល់ ហាង និត ស្រស់ លក់ភេសជ្ជៈគ្រប់មុខ នៅភូមិរ៉ា ឃុំត្បែងខ្ពស់ ដែលបានឧបត្ថម្ភទឹកបរិសុទ្ធElan ចំនួន ២កេស, ម៉ាស់ ១ប្រអប់តូច និង ម្ចាស់ហាងសង្ក្រានកាហ្វេ ឧបត្ថម្ភអាល់កុល ៥ដបតូច ផងដែរ ៕

អត្ថបទទាក់ទង