រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តម អម សុភា អញ្ជើញចូលរួមចុះបំពេញការងារជាមួយក្រុមការ​ងារ​​​គណៈកម្មាធិការវិនិយោកម្ពុជា នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

  • 434
  • ដោយ taravong

កំពង់ឆ្នាំង៖ នាថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម អម សុភា អភិបាលរងខេត្ត តំណាងឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមចុះបំពេញការងារជាមួយក្រុមការងារគណៈកម្មាធិការវិនិយោគកម្ពុជា ដឹកនាំដោយ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេ​ខាធិការរងគណៈកម្មធិការវិនិយោគកម្ពុជា និងជាប្រធានក្រុមការងារ ដោយមានការចូលរួមពីប្រតិភូក្រសួងពាក់ព័ន្ធជាសមាជិកក្រុមការងារ អាជ្ញាធរស្រុកចូលរួមផងដែរ។

គោលបំណង នៃការចុះត្រួតពិនិត្យទីតាំងស្នើសុំវិនិយោគដើម្បីបង្កើតរោងចក្រផលិតថា​ម​ពលអគ្គីសនីដើរដោយពន្លឺព្រះអាទិត្យ ដែលមានទីតាំងនៅភូមិជ្រៃ ឃុំក្បាលទឹក ស្រុកទឹក​ផុស ខេត្តកំពង់ឆ្នាំង ដើម្បីពិនិត្យពិភាក្សាវាយតម្លៃធ្វើរបាយការណ៍រាយការជូនក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងស្ថាប័នសាម៉ី ៕

អត្ថបទទាក់ទង