រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

រដ្ឋបាលស្រុកសាមគ្គីមានជ័យ ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកគ្រឿងបរិភោគជូនដល់កុមារកំព្រា នៅមណ្ឌលកុមារកំព្រា ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ

  • 657
  • ដោយ taravong

សាមគ្គីមានជ័យ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច​ ខែមិគសិរ​ ឆ្នាំជូត ទោស័ក​ ​ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០នេះ រដ្ឋបាលស្រុកសាមគ្គីមានជ័យ បានចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកគ្រឿងបរិភោគជូនដល់កុមារកំព្រា ចំនួន១៤នាក់ នៅមណ្ឌលកុមារកំព្រា ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ពិធីប្រារព្ធទៅក្រោមអធិបតីភាព​លោក កេត សំអាន​ ប្រធានក្រុមប្រឹក្សាស្រុក លោក វន​ ស៊ីផា អភិបាលស្រុក និងមានការចូលរួមពី​ កងកម្លាំងទាំងបី​ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យចំណុះស្រុក មេឃំុ និងអាជ្ញាធរភូមិ។

នៅក្នុងឱកាសនោះ លោក វន ស៊ីផា អភិបាលស្រុក បានផ្តាំផ្ញេីអោយប្អូនកុមារកំព្រារ ខិតខំប្រឹងប្រែងរៀនសូត្រ ត្រូវចេះតស៊ូជំនះឧបសគ្គក្នុងឆាកជីវិតដេីម្បីឱ្យអនាគតភ្លឺស្វាង។ លោកបានបន្ថែមថា ក្នុងអំឡុងពេលមានជំងឺកូវីដ១៩នេះ​ ត្រូវអនុវត្តអនាម័យរបស់ក្រសួងសុខាភិបាល លាងដៃ​ ពាក់ម៉ាស់ ឱ្យបានត្រឹមត្រូវតាមសេចក្តីណែនាំ។

សម្ភារជាគ្រឿងបរិភោគដែលរដ្ឋបាលស្រុកបាននាំទៅប្រគល់ជូនមាន៖ អង្ករ ១ បេ ៥០ គីឡូក្រាម, ទឹកត្រី​ ១ យួរ, ទឹកស៊ីអ៉ីវ ១ យួរ, មី​ ២ កេស, សាប៊ូ ៣ ដំុធំ, ត្រីខ ២ យួរ, អាកុល ៣ដប, ទឹកសុទ្ធ ៤កេះ, ទឹកផ្លែឈេី​ ១ កេស​, ឧបត្ថម្ភសិស្ស ថវិកា ចំនួន ១៤០.០០០ រៀល, លោកគ្រូ អ្នកគ្រូ ថវិកា ចំនួន ៨០.០០០ រៀល និងចំណាយថ្លៃម្ហូប ៣០០.០០០ រៀល ៕

អត្ថបទទាក់ទង