កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០នេះ ឯកឧត្ដមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ រួមជាមួយសហការី ក្រុមប្រឹក្សាឃុំខ្នាឆ្oមារ និងឃុំធ្លកវៀន បាននាំយកសម្ភារ និងបរិក្ខារសម្រាប់ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺ COVID-19 ផ្តល់ដល់វិទ្យាល័យ និងអនុវិទ្យាល័យ ចំនួន០២ ក្នុងស្រុកសាមគ្គីមានជ័យ គឺវិទ្យាល័យមិត្តភាពខ្មែរ ជប៉ុន និងអនុវិទ្យាល័យខ្នាឆ្មារ។
សម្ភារ និងបរិក្ខារដែលបាននាំយកទៅផ្តល់ជូនរួមមាន៖ ១. ម៉ាស់ចំនួន ៤ ០០០ ម៉ាស់, ២. ទឹកអាល់កុលសម្រាប់លាងដៃចំនួន៩០លីត្រ, ៣. ទឹកសាប៊ូសម្រាប់លាងដៃសម្លាប់មេរោគចំនួន ២៤ ដប, ៤. ទែរម៉ូម៉ែត្រសម្រាប់វាស់កម្តៅចំនួន ៣ ដើម និង ៥. ដបសម្រាប់ច្រកទឹកអាល់កុលចំនួន១៩ ដប។
ក្នុងនោះដោយសាលាទាំងពីរទទួលបានសម្ភារ និងបរិក្ខាររួមមាន៖
១. វិទ្យាល័យមិត្តភាពខ្មែរ ជប៉ុន សាមគ្គីមានជ័យ នៅឃុំធ្លកវៀន ទទួលបាន៖ ទឹកអាល់កុលចំនួន ៦០លីត្រ ម៉ាស់ចំនួន ៣ ០០០ ម៉ាស់ ទឹកសាប៊ូសម្រាប់លាងដៃសម្លាប់មេរោគចំនួន ១៤ដប ទ័រម៉ូម៉ែត្រវាស់កម្តៅចំនួន ២ដើម និងដបសម្រាប់ច្រកទឹកអាល់កុលចំនួន ១០ដប។
២. អនុវិទ្យាល័យខ្នាឆ្មារ ទទួលបាន៖ ទឹកអាល់កុលចំនួន ៣០លីត្រ ម៉ាស់ចំនួន ១ ០០០ម៉ាស់ ទឹកសាប៊ូសម្រាប់លាងដៃសម្លាប់មេរោគចំនួន ១០ដប ទ័រម៉ូម៉ែត្រវាស់កម្តៅចំនួន ១ដើម និងដបសម្រាប់ច្រកទឹកអាល់កុល ចំនួន ៩ ដប ៕