ស្រុកសាមគ្គីមានជ័យ៖ នាព្រឹកថ្ងៃពុធ ២រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០នេះ លោក ឈួន ចាន់ណា អភិបាលរងស្រុកសាមគ្គីមានជ័យ រួមជាមួយនឹងលោក កង សំបូរ អនុប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ត្រឡាច អាជ្ញាធរឃុំក្រាំងល្វា និងប៉ុស្តិ៍រដ្ឋបាលក្រាំងល្វា បានចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ អាជីវករ នៅផ្សារក្រាំងល្វា ស្ដីពីការបង្ការការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍។
ក្នុងការផ្សព្វផ្សាយនេះដែរ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបានប្រើប្រាស់រថយន្តដែលមានឧឃោសនស័ព្ទ ផ្សព្វផ្សាយសាររបស់ក្រសួងសុខាភិបាល ណែនាំស្ដីពីការបង្ការការឆ្លងជំងឺកូវីដ១៩ ផ្ទាំងផ្សព្វផ្សាយស្ដីពីជំងឺកូវីដ១៩ ការលាងសម្រាប់ដៃជាមួយនឹងសាប៊ូ ឬអាល់កុល បិទផ្ទាំងផ្សព្វផ្សាយស្តីពីវិធីបង្ការក្នុងការធ្វើដំណើរ ការពាក់ម៉ាស ការរក្សាគម្លាតសង្គម ណែនាំដោយផ្ទាល់ដល់អាជីវករ និងប្រជាពលរដ្ឋជាអតិថិជនឱ្យយល់ពីការលាងសម្អាតដៃនឹងសាប៊ូ ការពាក់ម៉ាសរាល់ពេលប្រាស្រ័យទាក់ទង លក់ និងទិញទំនិញ ៕