រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

រដ្ឋបាលស្រុកសាមគ្គីមានជ័យ បើកកិច្ចប្រជុំរៀបចំទីតាំងចត្តាឡីស័កដើម្បីត្រៀមបង្ការការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍

  • 606
  • ដោយ taravong

សាមគ្គីមានជ័យ៖ កាលពីព្រឹកថ្ងៃអង្គារ ១រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ លោក វន ស៊ីផា អភិបាលស្រុកសាមគ្គីមានជ័យ បានដឹកនាំកិច្ចប្រជុំរៀបចំទីតាំងចត្តាឡីស័កដើម្បីត្រៀមបង្ការការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍ មានការចូលរួមពីអភិបាលរងស្រុក អាជ្ញាធរ។

ក្នុងកិច្ចប្រជុំនោះលោកអភិបាលស្រុក បានធ្វើការបញ្ជាក់ទៅអាជ្ញាធរត្រូវតែដាក់នូវវិធានការក្នុងការទប់ទល់ការរីករាលនៃជំងឺកូវីដ១៩នេះ ដោយអនុវត្តឱ្យបាននូវវិធានការនានារបស់ក្រសួងសុខាភិបាល និងតាមជាប់ជាប្រចាំនូវរាល់ព័ត៌មាន និងស្ថានភាពចេញចូលរបស់ប្រជាពលរដ្ឋ។

លោកបានបញ្ជាក់ទៀតថា ដើម្បីឱ្យប្រជាពលរដ្ឋយល់ដឹងឱ្យបានច្រើនពីស្ថានភាពជំងឺកូវីដ១៩នេះ និងត្រូវប្រុងប្រយ័ត្នពីជំងឺដ៏កាចសាហាវនេះ ក្នុងនាមអាជ្ញាមូលដ្ឋាន ត្រូវតែចុះធ្វើការផ្សព្វផ្សាយជាប្រចាំ ដល់ភូមិ ឃុំ តាមខ្នងផ្ទះ និងផ្សារប្រជុំជន ណែនាំឱ្យគាត់ត្រូវពាក់ម៉ាស់ លាងដៃនិងអាល់កុល ហើយកុំឱ្យនៅប្រមូលផ្តុំគ្នា។

បើតាមការបញ្ជាក់ពីលោក វន ស៊ីផា អភិបាលស្រុកសាមគ្គីមានជ័យ បានឱ្យដឹងថាៈ ក្នុងស្រុកសាមគ្គីមានជ័យ បានរៀបចំទីតាំង សម្រាប់ធ្វើចត្តាឡីស័កមានចំនួន ០៣កន្លែង៖
១. នៅវិទ្យាល័យ ហ៊ុន សែន ក្រាំងស្រម៉ មានចំនួន ១៤បន្ទប់
២. នៅសាលាបឋមសិក្សាក្រាំងស្រម៉ មឆនចំនួន ០៨បន្ទប់
៣. នៅវិទ្យាល័យ មិត្តភាពខ្មែរ~ជប៉ុន មានចំនួន ១០បន្ទប់ (ត្រៀមបំរុង)។

ក្នុងឱកាសនោះដែរលោក វន ស៊ីផា និងអាជ្ញាធរ បានចុះពិនិត្យទីតាំងរៀបចំធ្វើចត្តាឡីស័កដោយផ្ទាល់។ លោកអភិបាលស្រុក ក៏បានឧបត្ថម្ភ ថវិកា ចំនួន ១០០ដុល្លារ និងលោកស្រី ប៉ែន សោភា មេឃុំស្វាយជុក ឧបត្ថម្ភថវិកា ចំនួន ១០០ដុល្លារ ដល់សាលាបឋមសិក្សាក្រាំងស្រម៉ ក្នុងការតទុយោបណ្តាញទឹកស្អាត។ ចំណែកក្រុមហ៊ុនទឹកស្អាតមិនគិតថ្លៃសេវាតបណ្តាញ និងនាឡិកាស្ទង់ ៕

អត្ថបទទាក់ទង