រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

រដ្ឋបាល ស្រុកកំពង់លែង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក អាណត្តិទី៣

  • 587
  • ដោយ taravong

ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ នៅភូមិឯលិច ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មានរៀបចំ វេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក ក្រោម អធិបតីភាព លោក ឡោ សាលីម ប្រធានក្រុមប្រឹក្សាស្រុក លោក សំ ចាន់ថន អភិបាលស្រុក ព្រមទាំងមាន ការ អញ្ជើញ ចូលរួម ពីលោក លោក ស្រីសមាជិក សមាជិកាក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក ប្រធាន អនុប្រធានការិយាល័យ ជំនាញពាក់ព័ន្ធចំណុះរដ្ឋបាលស្រុក លោកនាយសង្កាត់ជលផល កងកម្លាំងប្រដាប់អាវុធ និងលោក លោកស្រីតំណាងគណៈកម្មការ សហគមន៍មូលដ្ឋាន អង្គការសង្គមសុីវិល ក្នុងស្រុក និងប្រជាពលរដ្ឋមកពីឃុំចំនួន៥គឺៈ ឃុំដារ ឃុំសំរោងសែន ឃុំផ្លូវទូក ឃុំពោធិ៏និងឃុំច្រណូកសរុប ៥៨នាក់ ស្រី ០៩ នាក់ ។

លោក ឡោ សាលីម ប្រធានក្រុមប្រឹក្សាស្រុកកំពង់លែង បានគូសបញ្ជាក់ថាៈ ការប្រារព្ធឡើងនូវវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់របស់ក្រុម ប្រឹក្សាស្រុក គឺជាការឆ្លុះ បញ្ចាំង លទ្ធផលអនុវត្ត សកម្មភាពការងាររបស់រដ្ឋបាល ស្រុក ដែលសម្រេច បាន និង ដែល បាន នឹង កំពុងអនុវត្ត ជាពិសេសទៅទៀតនោះការរៀបចំវេទិកានេះគឺជាការ ចូលរួម អនុវត្តតាមខ្លឹមសារនៃច្បាប់ស្ដីពីការ គ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីឲ្យមានការចូលរួមពីប្រជាពលរដ្ឋក្នុងការអភិវឌ្ឍនៅមូលដ្ឋាន ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ។

លោក សំ ចាន់ថន អភិបាលស្រុកកំពង់លែងបានរាយការណ៍អំពីលទ្ធផលការងារដែលរដ្ឋបាលស្រុ កសម្រេចបានកន្លងមក និងទិសដៅដែលស្រុកត្រូវបន្តពុះពារដោះស្រាយជូនប្រជាពលរដ្ឋ។

លោកអភិបាលស្រុកបានបញ្ជាក់បន្ថែម ថា៖ វេទិកានេះ ធ្វើឡើង ដើម្បីបើកទូលាយស្វែងយល់ពីសុខទុក្ខ ការលំបាក កង្វល់ បញ្ហាប្រឈម ចំពោះមុខនៅមូលដ្ឋាន ដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋដែលបានចូលរួមក្នុងវេទិកាបានលើកឡើងនូវសំណូមពរ សំណើពាក់ព័ន្ធទៅនឹងវិស័យជលផល ព្រៃលិចទឹក ការងារបង្កបង្កើនផល និងភូមិឃុំមានសុវត្ថិភាព។ ថ្នាក់ដឹកនាំស្រុក និងជំនាញពាក់ព័ន្ធ បានយកចិត្តទុកដាក់បកស្រាយបំភ្លឺ ឆ្លើយតបជូនប្រជាពលរដ្ឋ ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តិ និងកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្រ និងលើកស្ទួយជីវភាពប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរថែមទៀត។

អត្ថបទទាក់ទង