រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

លោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត អញ្ជើញបើកកញ្ចប់គ្រឿងញៀនដើម្បីពិនិត្យចំនួន១៨២សំណុំរឿង ស្មើនឹង១៨២សាលក្រម របស់សាលាដំបូងខេត្តកំពង់ឆ្នាំង

  • 472
  • ដោយ taravong

កំពង់ឆ្នាំង៖ កាលពីរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងពិធីបើកកញ្ចប់គ្រឿងញៀនដើម្បីពិនិត្យចំនួន១៨២សំណុំរឿងស្មើនឹង១៨២សាលក្រម របស់សាលាដំបូងខេត្តកំពង់ឆ្នាំង ដែលបានរឹបអូសពីជនសង្ស័យកន្លងមក ដើម្បីពិនិត្យគ្រឿងញៀនជាក់ស្តែង ត្រៀមដុតកំទេចនៅថ្ងៃខាងមុខ។

ដោយមានសមាសភាពចូលរួម លោក អ៉ិត សុធា ព្រះរាជអាជ្ញា លោក តេង រតនា ប្រធានសាលាដំបូង រួមទាំងព្រះរាជអាជ្ញារង ចៅក្រម ក្រឡាបញ្ជី ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត នៅសាលប្រជុំសាលាដំបូងខេត្តកំពង់ឆ្នាំង។

លោក អ៉ិត សុធា ព្រះរាជអាជ្ញា នៃអយ្យការសាលាដំបូងខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា គ្រឿងញៀនទាំង ១៨២សំណុំរឿង គឺត្រូវបានសមត្ថកិច្ចរឹបអូសពីជនសង្ស័យ ដែលបានជួញដូរ និងចែកចាយ និងប្រើប្រាស់គ្រឿងញៀន កន្លងមកនៅតាមបណ្តាក្រុង ស្រុក ក្នុងខេត្តកំពង់ឆ្នាំង និងត្រូវបានរក្សាទុកនៅកន្លែងមានសុវត្ថិភាព ហើយនិងត្រៀមធ្វើពិធីដុតបំផ្លាញនៅថ្ងៃខាងមុខនេះ។

ក្នុងឱកាសនៃការពិនិត្យនោះ លោកជំទាវ ប៊ន សុភី បានធ្វើការកោតសរសើរចំពោះកិច្ចសហការ និងការខិតខំ របស់លោកព្រះរាជអាជ្ញា លោកប្រធានសាលាដំបូង ចៅក្រម ក្រឡាបញ្ជី កម្លាំងស្នងការនគរបាលខេត្ត និងកម្លាំងកងរាជអាវុធហត្ថខេត្ត រួមទាំងប្រជាពលរដ្ឋ ដែលបាន ចូលរួមការពារ ទប់ស្កាត់ ការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅក្នុងមូលដ្ឋាន ក៏ដូចជាការចូលរួម គោរពអនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាពទាំង៩ចំនុច លុបបំបាត់ការប្រើប្រាស់ ជួញដូរ និងចែកចាយគ្រឿងញៀន នៅក្នុងមូលដ្ឋាន។

លោកជំទាវបានបន្តថាៈ ការទប់ស្កាត់បទល្មើស ជាច្រើនករណីនេះហើយ ដែលធ្វើឱ្យបទល្មើសនានាក្នុងខេត្តកំពងឆ្នាំង មានការថយចុះគួរឱ្យកត់សម្គាល់ ក្នុងនោះសូមអរគុណដល់កម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានរួមជាកម្លាំង និងអនុវត្តការងារនានាបានយ៉ាងល្អ ដើម្បីចូលរួមការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ឱ្យរស់នៅបានសុខសាន្ត ៕

អត្ថបទទាក់ទង