រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ថ្វាយសារលិខិតគោរពថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម៨៤ យាងចូល៨៥ព្រះវស្សា

  • 477
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ជួសមុខឲ្យព្រះសង្ឃ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជារាស្ត្រទូទាំងខេត្តកំពង់ឆ្នាំង សូមបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់ សម្ដែងនូវកតញ្ញូ កត្តវេទិតាធម៌ ចំពោះព្រះមហាករុណាទិគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ប្រកបដោយទសពិធរាជធម៌ ព្រះព្រហ្មវិហារធម៌ដ៏ខ្ពង់ខ្ពស់បំផុត និងសូមធ្វើអភិវន្ទនកិច្ច ថ្វាយព្រះពរ បវរមហាប្រសើរ សិរីសួស្ដី ជ័យមង្គល វិបុលសុខគ្រប់ប្រការ និងសូមលើកហត្ថទាំងទ្វេបួងសួងគុណបុណ្យព្រះរតនត្រ័យ ទេវតារក្សាមហាស្វេតច្ឆត្រ និងវត្ថុស័ក្ដិសិទ្ធិក្នុងលោក ព្រមទាំងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ព្រះវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ"ព្រះបរមរតនកោដ្ឋ" សូមជួយប្រោសប្រសិទ្ធពរជ័យនិងអភិបាលរក្សា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងទិវាដ៏មហានក្ខត្តឫក្ស នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ព្រះជន្ម៨៤ យាងចូល៨៥ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ១៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះ។

សូមអានសារលិខិតគោរពថ្វាយព្រះពរដូចខាងក្រោម៖

អត្ថបទទាក់ទង