រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង និងថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញសួរសុខទុក្ខ និងផ្ដល់អំណោយជូនលោកយាយ ខឹម យ៉ុង រងគ្រោះដោយអគ្គីភ័យឆេះផ្ទះ

  • 655
  • ដោយ taravong

ក្រុងកំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ លោកជំទាវឧត្តមសេនី ឯកវេជ្ជបណ្ឌិត ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ គ.ជ.ប.ជ តំណាង លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង លោកជំទាវ ឈឹម ស្រីមុំ ឈួរ ច័ន្ទឌឿន ភរិយាអភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ហ៊ី ណាត ទីប្រឹក្សាក្រសួងមហាផ្ទៃ និងលោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនលោកយាយ ខឹម យ៉ុង រស់នៅភូមិទី៥ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

សូមបញ្ជាក់ផងដែរថាៈ ផ្ទះដែលបានឆេះនោះមានទំហំ ទទឹង៤ម៉ែត្រ នឹងបណ្ដោយ ៥ម៉ែត្រ ប្រក់ស្លឹក ខូចខាតសម្ភារ អស់កង់ចំនួន ០២គ្រឿង មាស២ជី និងថវិកាមួយលានរៀល ដែលត្រូវអគ្គីភ័យឆេះអស់ទាំងស្រុង កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០។ ដោយក្ដីអាណិតអាសូរចំពោះលោកយាយ ថ្នាក់ដឹកនាំថ្នាក់កណ្ដាល ថ្នាក់ដឹកនាំខេត្ត សាខា អនុសាខាកាកបាទក្រហមក្រុង អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ យុវជន ស.ស.យ.ក យុវជនស្រឡាញ់សន្តិភាព និងសប្បុរសជននានា បានផ្ដល់អំណោយជាបន្តបន្ទាប់ជូនលោកយាយ។

អំណោយដែលបានផ្ដល់ជូននាពេលនេះរួមមានៈ ថវិការបស់លោកជំទាវ និងក្រុមការងារថ្នាក់ជាតិចំនួន ៥០០ ០០០រៀល និងថវិការបស់ក្រុមការងារថ្នាក់ខេត្ត ចំនួន ៥០០ ០០០រៀល បន្ថែមពីលើនេះមានអង្ករ០២ការ៉ុង និងគ្រឿងឧបភោគ បរិភោគ សម្ភារ ទឹកត្រី២ យួរ, ស្ករ ២ ថង់, អំបិល ២ ថង់, មី ២ កេះ, កាតាបសិស្ស, សៀវភៅប៊ិច, ម៉ុង, ភួយ, សារ៉ុង, ក្រម៉ា ៕

អត្ថបទទាក់ទង