រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្ដម អម សុភា អញ្ជើញចុះពិនិត្យទីតាំង និងពិភាក្សាពីការសម្រេចក្នុងការសាងសង់ទីទួលសុវត្ថិភាព នៅឃុំព្រៃគ្រី ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង

  • 623
  • ដោយ taravong

ស្រុកជលគីរី៖ ថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ ឯកឧត្ដម អម សុភា អញ្ជើញចុះពិនិត្យទីតាំង និងពិភាក្សាពីការសម្រេចលើការសាងសង់ទីទួលសុវត្ថិភាពនៅឃុំព្រៃគ្រី ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ដែលគម្រោងនេះគាំទ្រដោយ WFP និងក្រុមការងារគម្រោងថ្នាក់ជាតិ NCDM។ ដោយមានសមាសភាពចូលរួមពី មន្រ្តីបច្ចេកទេសថ្នាក់ខេត្ត, ថ្នាក់ដឹកនាំ និងមន្ត្រីថ្នាក់ស្រុក ឃុំ ភូមិ និងក្រុមការងារគម្រោងថ្នាក់ជាតិ NCDM និងមន្រ្តី WFP។

កិច្ចប្រជុំបានពិភាក្សាអំពីតម្រូវការបំពេញបន្ថែមឯកសារគាំទ្រនានា ដោយធ្វើការប៉ាន់ប្រម៉ានផលប៉ះពាល់សង្គម និងគោលការណ៍ណែនាំស្តីពីការប្រើប្រាស់ទីទួលសុវត្ថិភាព និងការជម្លៀស សំណង់រួមមាន÷ រោងអគាររឹងមាំសំរាប់ស្នាក់នៅ, បន្ទប់ទុកដាក់សំភារៈ, ចង្រ្កានចំអិនអាហាររួម, បន្ទប់ទឹកបង្គន់, បំពាក់បណ្តាញអគ្គីសនីសូឡា, រោងម៉ាស៊ីនភ្លើង, ប្រព័ន្ធទឹកស្អាត ដែលជាការត្រៀមបំរុងសម្រាប់ទទួលប្រជាពលរដ្ឋមកស្នាក់នៅបណ្តោះអាសន្នពេលមានគ្រោះទឹកជំនន់ ដែលអាចកើតឡើងជាយថាហេតុ។

បន្ទាប់ពីកិច្ចប្រជុំពិភាក្សាចប់ ឯកឧត្ដម អម សុភា ក៏បានអញ្ជើញចុះពិនិត្យទីតាំងដែលត្រូវសាងសង់ទីទួលសុវត្ថិភាពនោះដោយផ្ទាល់ជាមួយក្រុមការងារផងដែរ ៕

អត្ថបទទាក់ទង