រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តម សាយ បូរិន និងឯកឧត្តម អ៊ឹង លាងហ៊ួ តំណាងឱ្យក្រុមសមាជិកព្រឹទ្ធិសភាប្រចាំភូមិភាគទី ៧ បានអញ្ជើញចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ ៥២ គ្រួសារ ដែលកំពុងជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ

  • 896
  • ដោយ taravong

នាព្រឹកថ្ងៃសៅរ៍ ៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០២០ ឯកឧត្តម សាយ បូរិន និងឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកព្រឹទ្ធសភា តំណាងឱ្យក្រុមសមាជិកព្រឹទ្ធិសភាប្រចាំភូមិភាគទី ៧ អមដំណើរដោយក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ បានអញ្ជើញចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ ៥២ គ្រួសារ ដែលកំពុងជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ មកពីភូមិទាំង ៥ ក្នុងឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ អំណោយដែលបាននាំយកទៅឧបត្ថម្ភដល់គ្រួសារនីមួយៗរួមមាន៖ ក្រមា ១, អង្ករ ២០ គីឡូក្រាម, ត្រីខ ១ យួរ, ទឹកត្រី ១យួរ, ម្សៅសាប៊ូពីរកញ្ចប់ និងប្រាក់ ៣០ ពាន់រៀល។ ក្នុងពេលនោះឯកឧត្តម និងក្រុមការងារបានផ្សព្វផ្សាយអំពីវិធានការមួយចំនួនរបស់ក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ព្រមទាំងបទបញ្ជារបស់រាជរដ្ឋាភិបាល។

ក្នុងឱកាសនោះដែរឯកឧត្តមក៏បានចុះជួបគ្រួសារមួយដែលរលំផ្ទះដោយខ្យល់កន្ត្រាក់នៅភូមិតាកាន់ ឃុំព្រៃគ្រី ដោយបានឧបត្ថម្ភថវិកា ៤០០ ពាន់រៀល សម្រាប់ជួយកសាងផ្ទះឡើងវិញ។ បន្ទាប់ពីកម្មវិធីទាំងនោះរួចមកឯកឧត្តម បានជួបសំណេះសំណាលជាមួយអាជ្ញាធរស្រុក ដើម្បីជំរុញការអនុវត្តវិធានការប្រឆាំងជំងឺកូរវីដ ១៩ និងបទបញ្ជារបស់រាជរដ្ឋាភិបាល ព្រមទាំងការខិតខំដោះស្រាយកង្វល់ក៏ដូចជាសំណូមពររបស់ប្រជាពលរដ្ឋដល់ក្រុមប្រឹក្សាស្រុកគណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំទាំង៥ អធិការរដ្ឋាននគរបាលស្រុក និងមណ្ឌលសុខភាពទាំង ៣ របស់ស្រុកជលគិរី ព្រមទាំងបានឧបត្ថម្ភ ទឹកអាកុល ៣០លីត្រ ម៉ាស់១២ប្រអប់ ដបជ័របាញ់អាកុល ១២ នឹងឧបត្ថម្ភប្រាក់មួយអង្គភាព ចំនួន ២០០ពាន់រៀល និងបានប្រគេនបច្ច័យដល់វត្តទាំងបី ក្នុងឃុំព្រៃគ្រី ក្នុងមួយវត្តមានទឹកប្រាក់ ១៥០ ពាន់រៀល។ ឯកឧត្តម អ៊ឹង លាងហ៊ួ និងភរិយា ក៏បានជូនសារុងម្នាក់មួយដល់ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ សមាជិកភូមិ ទូទាំងស្រុក ចំនួន ១៤៥សារុង ៕

អត្ថបទទាក់ទង