ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ នេះ អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល បានរៀបចំសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្ដកំពង់ឆ្នាំង» នៅទីស្តីការគណៈរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ដោយ ក្នុង ឱកាសនោះ តំណាង រដ្ឋបាល ខេត្ត កំពង់ឆ្នាំង ឯកឧត្ដម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញក្នុងសន្និសីទសារព័ត៌មានស្ដីពី«វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្ដកំពង់ឆ្នាំង» រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនោះ ៕