រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្ដមបណ្ឌិត ចាន់ ដារ៉ុង អញ្ជើញដឹកនាំក្រុមការងារចុះជួបជាមួយប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតដើម្បីផ្តល់ជូននូវស្បៀង និងសាប៊ូលាងដៃ

  • 640
  • ដោយ taravong

កំពង់ឆ្នាំង៖ រសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ឯកឧត្ដមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្នុងស្រុកសាមគ្គីមានជ័យ រួមជាមួយក្រុមការងារចុះជួយឃុំខ្នាឆ្មារ និងឃុំធ្លកវៀន ក្រុមប្រឹក្សាឃុំទាំងពីរ ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានចុះជួបជាមួយប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត។

ដោយអនុវត្តតាមការណែនាំពីឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ក្រុមការងារបានធ្វើការចុះជួបជាមួយប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតភ្លាមៗ ក្នុងនោះមានភូមិថ្មស ឃុំខ្នាឆ្មារ និងភូមិប្រខ្លូត ភូមិតាំងត្បែង ភូមិស្ពានដែក និងភូមិឈូក ឃុំធ្លកវៀន ក្នុងស្រុកសាគ្គីមានជ័យ។

ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង បានបញ្ជាក់ថាៈ នេះគឺជាការរួមចំណែកដើម្បីកាត់បន្ថយនៃការរីករាលដាលនៃជំងឺថ្មីនេះ តាមការចុះណែនាំពន្យល់ដល់ប្រជាពលរដ្ឋបន្ថែមទៀតពីវិធានការការពារ និងទប់ស្កាត់ការឆ្លងជំងឺ COVID-19 និងបាននាំមកជាមួយនូវស្បៀង និងសាប៊ូលាងដៃមួយចំនួនជូនដល់គាត់ផងដែរ។ រួមចំណែកទប់ស្កាត់ និងការពារជំងឺ COVID-19 ដល់សហគមន៍ជនបទរបស់យើង សូមបងប្អូនចូលរួមសហការណ៍ទាំងអស់គ្នា ដេីម្បីខ្លួនយេីង ដេីម្បីក្រុមគ្រួសារយេីង និងដេីម្បីសង្គមជាតិយេីង ៕

អត្ថបទទាក់ទង