រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន

  • 813
  • ដោយ taravong

កំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២០ រដ្ឋបាលខេត្តកំពង់ឆ្នាំងបានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ
ឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ។

ពិធីបើកសន្និបាតប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មេបញ្ជាការរងយោធភូមិភាគពិសេស មេបញ្ជាការកងកម្លាំងប្រដាប់អាវុធឈរជើងក្នុងភូមិសាស្ត្រខេត្ត ប្រធានសាលាដំបូង ព្រះរាជអាជ្ញា អភិបាល ប្រធានក្រុមប្រឹក្សាក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំកងកម្លាំងទាំងបីប្រភេទ តំណាងអង្គការសង្គមស៊ីវិល មេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ នាយប៉ុស្តិ៍នគរបាល និងមន្ត្រីពាក់ព័ន្ធសរុបចំនួន ៤៥៧នាក់។

មានប្រសាសន៍ក្នុងពិធីបើកសន្និបាត ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំង
ប្រដាប់អាវុធ អង្គភាពឈរជើង អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ គណបក្សនយោបាយ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ វិស័យឯកជន ប្រជាពលរដ្ឋនិងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងប្តេជ្ញាចិត្តចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តតួនាទី ភារកិច្ចតាមការកំណត់នៃច្បាប់ លិខិតបទដ្ឋានជាធរមាន ព្រមទាំងចូលរួមចំណែកនិងផ្តល់កិច្ចសហការគាំទ្រធ្វើឲ្យរដ្ឋបាលខេត្តកំពង់ឆ្នាំង ទទួលបាននូវសមិទ្ធផលធំៗ ថ្មីៗបន្ថែមទៀតលើគ្រប់វិស័យ ទាំងការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយបានអនុវត្តមុខងារ
ដែលបានផ្ទេរពីថ្នាក់ជាតិមករដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាការបង្ខិតសេវាសាធារណ:មកគៀកនឹងប្រជាពលរដ្ឋ ស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណ: ការងារក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ការងារអភិវឌ្ឍន៍សេដ្ឋកិច្ច លើកកម្ពស់ជីវភាពរស់នៅ ការងារសង្គមកិច្ច និង កាត់បន្ថយភាពក្រីក្រ ។

អង្គសន្និបាតបានបន្តធ្វើការពិភាក្សាឆ្លុះ
បញ្ចាំងនូវវឌ្ឍនភាពការងារលើគ្រប់វិស័យ
របស់រដ្ឋបាលខេត្ត បញ្ហាប្រឈម បទពិសោធន៍ល្អៗ និង ដំណោះស្រាយ ដែលបានអនុវត្តរយៈពេល១ឆ្នាំកន្លងទៅនេះ ដើម្បីដកបទពិសោធន៍សម្រាប់អនុវត្តបន្តឲ្យបានកាន់តែល្អប្រសើរនាឆ្នាំខាងមុខ៕

អត្ថបទទាក់ទង