រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តម អម សុភា បានជម្រុញអោយ មន្ត្រីរាជការត្រូវអនុវត្តអោយបានល្អតាមតួនាទីនិងភារកិច្ចរបស់ខ្លួនជាពិសេសបំរើសេវា ដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា

  • 549
  • ដោយ taravong

កំពង់ឆ្នាំងៈឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានជម្រុញបែបនេះក្នុងពិធីប្រកាសដាក់អោយដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នៅសាលាស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី លោកគង់ សុវណ្ណអស្ចារ្ស នាយករងរដ្ឋបាលខេត្ត លោកលោកស្រីប្រធានអង្គភាពជុំវិញខេត្តនិងមន្រ្តីរាជការ រដ្ឋបាលស្រុកកំពង់លែង ផងដែរ។

ឯកឧត្តម អម សុភា បានក្រើនរំលឹកដល់មន្ត្រីរាជការនៅស្រុកកំពង់លែង ត្រូវលើកកម្ពស់គុណភាព ប្រសិទ្ធភាពការងារ ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ទប់ស្កាត់រាល់បទល្មើសនានា ស្របតាមគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋតាមមូលដ្ឋាននីមួយៗ ដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងសមធម៌។

ឯកឧត្តម អម សុភា បានមានប្រសាសន៍បន្តថាៈការអនុវត្តគោលនយោបាយវិម្ឈការ និងវិសហមជ្ឈការរាជរដ្ឋាភិបាល មានគោលបំណងសំខាន់ៗ ដើម្បីឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិដំណើរការទៅដោយរលូនគឺការពង្រីងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ឱ្យចាក់គ្រឹះ នៅមូលដ្ឋាន តាមរយៈការបោះឆ្នោតក្រុមប្រឹក្សាខេត្ត-ក្រុង ស្រុក-ខណ្ឌ-ឃុំ-សង្កាត់ ដែលជាតំណាងរបស់ប្រជាពលរដ្ឋ និងជាតួអង្គដ៏សំខាន់ ក្នុងការគ្រប់គ្រងរដ្ឋបាលមូលដ្ឋាន តាមរយៈអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ការ លើកកម្ពស់ និងប្រសិទ្ធភាពនៃការអភិវឌ្ឍ តាមរយៈការនាំមកនូវរចនាសម្ព័ន្ធគ្រប់គ្រង ស្របតាមនយោបាយកំណែទម្រង់វិម្ឈការ និង វិសហមជ្ឈការសំដៅផ្ទេរមុខងារ និងធនធានទៅឱ្យថ្នាក់ក្រោមជាតិ មានលទ្ធភាពមានភាពជាម្ចាស់ និងការទទួលខុសត្រូវ ក្នុងការផ្តល់សេវានិងការអភិវឌ្ឍមូលដ្ឋាន ដើម្បីដោះស្រាយបញ្ហាប្រឈមជាក់ស្តែងនានា របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានអោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងសមធម៌។

ឯកឧត្តម អម សុភា បានថ្លែងនូវកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាល ស្រុកកំពង់លែងដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ក្នុងការកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនា សម្ព័ន្ធនានា ដែលបម្រើអោយសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណ តំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល៕

អត្ថបទទាក់ទង