រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

វេទិកាសាធារណៈ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដើម្បីទទួលព័ត៌មានពីអាជ្ញាធរក្នុងមូលដ្ឋាន និងប្រជាពលរដ្ឋ

  • 582
  • ដោយ taravong

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃសុក្រ ៨រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ នៅវត្តច្រកស្តេច បានរៀបចំបើកវេទិកាសាធារណៈ ស្តីពីការទទួលព័ត៌មានជាសាធារណៈ ពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ស្រុកសាមគ្គីមានជ័យ។

វេទិកាសាធារណៈនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ អនុប្រធានក្រុមការងារ សមាជិកសមាជិកា ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្នុងស្រុកសាមគ្គីមានជ័យ គណៈអភិបាលស្រុក មន្ត្រីសាលាស្រុក អាជ្ញាធរដែនដី និងប្រជាពលរដ្ឋមកពីឃុំពាម និងឃុំឈានឡើង ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង អ្នកចូលរួមប្រមាណ ៤០៩នាក់ ស្រី ១៣២នាក់។

មានមតិសំណេះសំណាលក្នុងអង្គវេទិកា ឯកឧត្ដមបណ្ឌិត ចាន់ ដារ៉ុង បានប្រសាសន៍ថា៖ ការបើកវេទិកាសាធារណៈនេះគឺដើម្បីស្វែងរកដំណោះស្រាយ បញ្ហាប្រឈម របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ការបើកវេទិកា មានគោលបំណង ផ្ដល់ព័ត៌មាន ដល់ប្រជាពលរដ្ឋអំពីសមិទ្ធផលនានា អំពីអាទិភាពនៃការ ងារ អភិវឌ្ឍន៍ របស់រាជរដ្ឋាភិបាលសម្រាប់ឆ្នាំខាងមុខៗទៀត។

ក្នុងឱកាសនោះផងដែរ ប្រជាពលរដ្ឋ បានលើកជាបញ្ហា និងសំណួមពរ ដោយផ្ទាល់មាត់ និងជាលិខិត ក្នុងនោះក្រុមការងារ អាជ្ញាធរ និងជំនាញបានធ្វើការបកស្រាយ នៅសល់សំណូមពរ ក្រុមការងារនឹងធ្វើការដោះស្រាយបន្ត ៕

អត្ថបទទាក់ទង