រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រជុំរៀបចំ ដំណើរការសមាហរណកម្មបុគ្គលិកដែលកំពុងបំរើការងារនៅតាមរដ្ឋបាល ក្រុង ស្រុក ខណ្ឌ និង ការិយាល័យជំនាញនានានៅថ្នាក់ក្រុង ស្រុក ខណ្ឌនៅក្នុងរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ

  • 590
  • ដោយ taravong

កំពង់ឆ្នាំងៈឯកឧត្តម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំងបានថ្លែងថាៈគោលការណ៍នៃដំណើរការសមាហរណកម្មបុគ្គលិកសំខាន់គឺធានាបានៈប្រសិទ្ធភាព ពិគ្រោះយោបល់ តម្លាភាព អព្យាក្រឹត្យនិងសមធម៌, អត្ថប្រយោជន៍នានារបស់បុគ្គលិក,និរន្តរភាពការងារនិងការផ្តល់សេវានានា,ការធ្វើសមាហរណកម្មស្របតាមជំនាញរបស់បុគ្គលិក។

ឯកឧត្តមបានមានប្រសាសន៍បែបនេះនារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ នៅសាលប្រជំុសាលាខេត្តកំពង់ឆ្នាំង ដោយមានការចូលពីនាយកនាយករងរដ្ឋបាលខេត្ត ប្រធានអង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងក្រុងស្រុកសរុបចំនួន១៣០នាក់។

ឯកឧត្តម ស្រ៊ន សំឫទ្ធី បានផ្តាំផ្ញើដល់អាជ្ញាធរក្រុងស្រុកត្រូវរៀបចំអោយស្របតាមការកំណត់និងពិនិត្យអោយអស់មិនត្រូូវអោយបាត់បង់ផលប្រយោជន៍របស់មន្រ្តីរាជការណាម្នាក់ឡើយ។ការជ្រើសរើសប្រធានការិយាល័យនីមួយៗដោយផ្នែកលើការដាក់ពិន្ទុតាមលក្ខណៈវិនិច្ឆ័យ៦យ៉ាងប្រកបដោយតម្លាភាព ត្រឹមត្រូវតាមសមត្ថភាពរបស់មន្រ្តីរាជការម្នាក់ៗដោយយុត្តិធម៌និងអាចទទួលយកបានក្នុងការបំពេញភារកិច្ចទទួលបានជោគជ័យទាំងការគ្រប់គ្រងនិងដឹកនាំ៕

អត្ថបទទាក់ទង