កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ នៅ សាលប្រជុំវិទ្យាល័យហ៊ុន សែន កំពង់ត្រឡាច រៀបចំពិធីផ្សព្វផ្សាយអនុវត្តអនុក្រឹត្យ ស្តីពីការ អនុវត្ត មុខងារ និងរចនាសម្ព័ន្ធ ក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យ ស្តីពីការប្រគល់មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាល ទៅអោយរដ្ឋបាលរាជធានី-ខេត្ត ក្រោមអធិបតីភាពឯកឧត្ដម ហេង ពិទូ អភិបាលរងខេត្តកំពង់ឆ្នាំង ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាល ខេត្ត ។
នៅ ក្នុង ពិធីផ្សព្វផ្សាយនោះដែរ ក៏មានការអញ្ជើញចូលរួមពីលោកនាយករងរដ្ឋបាល សាលាខេត្ត ប្រធានក្រុមប្រឹក្សាស្រុក សមាជិក សមាជិកាក្រុមប្រឹក្សាស្រុក ឃុំ អភិបាល អភិបាលរងស្រុក ប្រធាន អនុប្រធាន អង្គភាព លទ្ធកម្ម សាលា ខេត្ត លោក ប្រធាន អនុប្រធានការិយាល័យស្រុក នាយករដ្ឋបាលស្រុក ខេត្ត អង្គភាពជុំវិញស្រុក មេឃុំ ជំទប់និងស្មៀនឃុំ សរុបចំនួន២១៨ នាក់។
មានប្រសាសន៍ ក្នុងឱកាសនោះ ឯកឧត្តម ហេង ពិទូ បានលើក ឡើង ថា ដោយការអនុវត្តន៍ក្នុងការកែទម្រង់នាៗ គឺដើម្បីធានាដល់ការសម្រេចនូវគោលបំណងសំខាន់ៗគឺ ដើម្បីពង្រឹង និង ពង្រីកលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ របស់ព្រះរាជាណាចក្រកម្ពុជា ការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍន៍នៅថ្នាក់មូលដ្ឋាន។
បន្ថែម ពីនោះ អនុក្រឹត្យ លេខ ១៩៣ អនក្រ.បក ចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ ស្ដីពី ការ ប្រគល់មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលទៅអោយរដ្ឋបាលរាជធានី-ខេត្ត បង្កើត ឡើង ក្នុងគោលបំណងធ្វើអោយប្រសើរឡើងនូវការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌ តាមរយៈឱ្យខិតនៅជាមួយនិងប្រជាពលរដ្ឋ ថ្នាក់មូលដ្ឋានតែម្តង។
ទន្ទឹ មនឹងនោះ ឯកឧត្តម បាន ជម្រុញឱ្យ រដ្ឋបាល ស្រុក យក ចិត្ត ទុក ដាក់ ខ្ពស់ បំផុត ក្នុង ការទទួល ខុសត្រូវ ក្នុងដែន សមត្ថកិច្ច របស់ ខ្លួន ដោយ សារ ទំហំការងារ កាន់តែធំ ការងារ ទទួល ខុសត្រូវ ក៏កាន់តែច្រើន ។