កំពង់ឆ្នាំង : រសៀលថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០១៩ រដ្ធបាល ខេត្តកំពង់ឆ្នាំង ប្រារព្វពិធីបុណ្យខួបឧទ្ទិសកុសលដល់ ឌួងព្រលឹងពុទ្ធិសែន នាងកង្រី ពិធីបុណ្យនេះប្រារព្ធ ក្រោមអធិបតីភាព ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត កំពង់ឆ្នាំង ព្រមទាំង មានការចូលរួមពីឯកឧត្ដម លោកជំទាវ ក្រុមប្រឹក្សា ប្រធាន អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរអភិបាលក្រុង និង ពុទ្ធិបរិស័ទក្នុងក្រុងកំពង់ឆ្នាំង យ៉ាងច្រើនកុះករ ។
សូមបញ្ជាក់ៈពិធីបុណ្យមានរយះពេល ០២ ថ្ងៃគឺចាប់ពីរសៀលថ្ងៃទី ២១ និងបញ្ចប់នៅថ្ងៃត្រង់ទី ២២ ខែធ្នូ ឆ្នាំ ២០១៩ ដោយប្រារព្ធធ្វើឡើងតាមកន្លងព្រះពុទ្ធសាសនា ។