កំពង់ឆ្នាំង៖ ប្រតិភូថ្នាក់ដឹកនាំក្រុងកឹនថឺ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមដឹកនាំដោយឯកឧត្តមត្រាន់ គួកជុង សមាជិគគណកម្មាធិការមជ្ឈឹមបក្សនិងជាលេ
ខាគណៈកម្មាធិការបក្សទីក្រុងកឹនថឺ បានអញ្ជើញមកបំពេញទស្សនកិច្ច រយៈពេល២ថ្ងៃ នៅខេត្តកំពង់ឆ្នាំង គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ។
នៅក្នុងដំណើរទស្សនកិច្ចនេះ ប្រតិភូក្រុងកឹនថឺ បានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ប្រកបដោយភាពស្និតស្នាលបំផុតពីសណាក់ឯកឧត្តមឈួរ ច័ន្ទឌឿន អភិ
បាលខេត្តកំពង់ឆ្នាំង សមាជិកក្រុម
ប្រឹក្សាខេត្ត អភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តកំពង់ឆ្នាំងផងដែរ ។
ដំណើរទស្សនកិច្ចរបស់ប្រតិភូក្រុងកឹនថឺ នៅលើទឹកដីខេត្តកំពង់ឆ្នាំង ពេលរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩នេះ គណៈប្រ
តិភូ បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាក្ខន្ធនៅវិមានឯករាជ្យខេត្តនិងបានបន្តទៅអុជធូបគោរព្វវិញ្ញាក្ខ័ន្ធដល់វីរៈកងទ័ពកម្ពុជា វៀតណាម នៅស្តូបមិត្តភាពកម្ពុជាវៀតណាមផងដែរ ។
បន្ទាប់មកគណប្រតិភូក្រុងកឹនថឺ ដឹកនាំដោយឯកឧត្តម ត្រាន់ គួកជុង បានបន្តជួបពិភាក្សាការងារជាមួយឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង នៅសាលាខេត្តកំពង់ឆ្នាំងផងដែរ។ ក្នុងជំនួបពិភាក្សាការងារនេះ ភាគីកម្ពុជា និង វៀត
ណាម បានផ្លាស់ប្តូរនូវបទពិសោធន៍ការងារពីគ្នាទៅវិញទៅមក លើវិស័យអប់រំ វិស័យកសិកម្ម និង សេដ្ឋកិច្ច ។
ឯកឧត្តម ឈួរ ច័ន្ទឌឿនបានមានប្រ
សាសន៍ដោយគូសបញ្ជាក់ថា សម្រាប់ប្រទេសកម្ពុជា និយាយជារួម និងនិយាយដោយឡែករដ្ឋបាលខេត្តកំពង់ឆ្នាំង គឺមានកិច្ចសហប្រតិបត្តិការយ៉ាងល្អ ជាមួយប្រទេសវៀតណាម ទាំងផ្នែករដ្ឋបាល ក៏ដូចជាវិស័យផ្សេងៗទៀត។ ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អរវាងរដ្ឋបាលខេត្តកំពង់ឆ្នាំង និងភាគី វៀតណាម ជាពិសេសលើការផ្លាស់ប្តូរប្រតិភូធ្វើទស្សនកិច្ច ដកស្រង់ បទពិ
សោធន៍ការងារ ពីគ្នាទៅវិញទៅមក ដើ
ម្បីឲកំរិតជីវភាពនៃប្រជាជនប្រទេសទាំង២ កាន់តែធូរធា និង ប្រសើរឡើងថែមទៀត។
ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំ
ពង់ឆ្នាំង បានស្នើសុំទៅប្រតិភូក្រុងកីនថឺនៃសាធារណរដ្ឋសង្គមនិយម វៀតណាមផ្តល់អាហារូបករណ៍ដល់និសិ្សតនៅខេត្តកំពង់ឆ្នាំង បានទៅសិក្សានៅក្រុងកឹនថឺផងដែរ និង ផ្តល់ការហ្វឹកហាត់ដល់ កីឡាករ កីឡាការនីខេត្តកំពង់ឆ្នាំង ដើម្បីបង្កើនសមត្ថភាព ក្នុងការត្រៀមប្រកួតថ្នាក់ជាតិ និង អន្តរជាតិនាពេលខាងមុខ ។
ឯកឧត្តម ត្រាន់ គួកជុង សមាជិគគណកម្មាធិការមជ្ឈឹមបក្ស និង ជាលេខាបក្សទីក្រុងកឹនថឺ បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះគណៈអភិ
បាលខេត្ត ក្រុមប្រឹក្សាខេត្ត និង ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ដែលបានទទួលបដិសណ្ឋារកិច្ច យ៉ាងកក់ក្តៅបំផុតក្នុងដំណើរទស្សកិច្ចនេះ ដែលនេះបង្ហាញឲឃើញ ពីកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំ នឹងបន្តទំនាក់ទំនងល្អរវាងប្រទេសទាំង២ ពិសេសនោះគឺការចងសម្ព័ន្ធភាពរវាង ខេត្តកំពង់ឆ្នាំង និង ក្រុងកីនថឺ ។
ឯកឧត្តមប្រធានប្រតិភូបានបញ្ជាក់ទៀតថា ចំពោះសំណើររបស់រដ្ឋបាលខេត្តកំ
ពង់ឆ្នាំងនោះ ខាងក្រុងកីនថឺបានឯកភាពតាមការស្នើសុំ របស់គណអភិបាលខេត្ត ក្នុងការផ្តល់អាហាររូបករណ៍ និង ការជួយហ្វឹកហាត់ដល់កីឡាករ កីឡាការនី ខេត្តកំពង់ឆ្នាំង នាពេលខាងមុខ។
ឯកឧត្តមត្រាន់ គួកជុងសមាជិគគណកម្មាធិការមជ្ឈឹមបក្សនិងជាលេខាបក្សទីក្រុងកីនថឺ បានសំដែងនូវការកោតសរសើរ ចំពោះកិច្ចអភិវឌ្ឍន៍របស់ខេត្តកំពង់ឆ្នាំង នាពេលបច្ចុប្បន្នដែលមានការអភិវឌ្ឍន៍ជឿនលឿបានយ៉ាងឆាប់រហ័ស ទាំងវិស័យសាធារណៈ និង វិស័យឯកជនផងដែរ ពិសេសនោះគឺសោភណ្ឌភាព បរិស្ថាន សណ្តាប់ធ្នាប់ នៅក្នុងក្រុងកំពង់ឆ្នាំង គឺមានភាពល្អប្រសើរឡើងគួរឲកត់សម្គាល់ ។ ហើយនៅពេលខាងមុខ ខេត្តកំពង់ឆ្នាំង នឹង មានការអភិវឌ្ឍរីក
ចម្រើនថែមទៀត លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង ទេសចរណ៍ ប្រកបដោយសក្តានុពល និង ចាប់អារម្មណ៍ពីសំណាក់វិនិយោគគិនអន្តរជាតិផងដែរ ៕