រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

សន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ស្តីអំពី “ផែនការបន្លាស់ទីប្រជាពលរដ្ឋរស់នៅផ្ទះបណ្តែតទឹកឱ្យឡើងរស់នៅលើគោកលើ ក្នុងខេត្តកំពង់ឆ្នាំង

  • 444
  • ដោយ taravong

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល រង ខេត្ត កំពង់ឆ្នាំង តំណាងដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាល ខេត្ត អញ្ជើញ ចូល រួម ជាវាគ្មិន ក្នុង សន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ស្តីអំពី "ផែនការបន្លាស់ទីប្រជាពលរដ្ឋរស់នៅផ្ទះបណ្តែតទឹកឱ្យឡើងរស់នៅលើគោកលើផ្ទៃដី៤០ហិតា ក្នុងខេត្តកំពង់ឆ្នាំង”។

នៅ ព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ នេះ អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល បានរៀបចំសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ស្ដីអំពី "ផែនការបន្លាស់ទីប្រជាពលរដ្ឋរស់នៅផ្ទះបណ្តែតទឹកឱ្យឡើងរស់នៅលើគោកលើផ្ទៃដី៤០ហិតា ក្នុងខេត្តកំពង់ឆ្នាំង” នៅទីស្តីការគណៈរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ដោយ ក្នុង ឱកាសនោះ តំណាង រដ្ឋបាល ខេត្ត កំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល រង ខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាល ខេត្ត អញ្ជើញ ចូល រួម ជាវាគ្មិនក្នង សន្និសីទ នោះ ដើម្បី ធ្វើបទបង្ហាញ បញ្ជាក់ឱ្យ កាន់តែច្បាស់ជូន សាធារណជន អំពី ផែនការបន្លាស់ទីប្រជាពលរដ្ឋរស់នៅផ្ទះបណ្តែតទឹកឱ្យឡើងរស់នៅលើគោកលើផ្ទៃដី៤០ហិតា ក្នុងខេត្តកំពង់ឆ្នាំង” ៕

អត្ថបទទាក់ទង