រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បានរៀបចំវេទិកាសាធារណៈ ដើម្បីក្ដាប់ និងពិនិត្យ ដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន

  • 738
  • ដោយ taravong

កំពង់ឆ្នាំង៖ ព្រឹកថ្ងៃពុធ ៨កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ នៅសាលាសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង បានរៀបចំវេទិកាសាធារណៈ ដើម្បីក្ដាប់ និងពិនិត្យ ដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង។

ក្នុងវេទិកានោះដែរក៏មានការចូលរួមពីសមាជិក សមាជិកា ក្រុមការងារថ្នាក់ជាតិ និងអាជ្ញាធរ ប្រជាពលរដ្ឋ ចូលរួមសរុបចំនួន ៣៦៦ នាក់ស្រី ២០៦ នាក់។ នាឱកាសនោះប្រជាពលរដ្ឋ និងអាជ្ញាធរ បានសំណូមពរក្នុងអង្គវេទិកា មានចំនួន ៤ចំណុច ក្នុងនោះក្រុមការងារបានដោះស្រាយរួចចំនួន ៣ចំណុច នៅសល់ ១ចំណុច ក្រុមការងារនឹងបន្តពិនិត្យដោះស្រាយជាបន្តទៀត ៕

អត្ថបទទាក់ទង