រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រួមជាមួយថ្នាក់ដឹកនាំខេត្ត អញ្ជើញចុះពិនិត្យទីតាំងសាងសង់ផ្ទះចំនួន ០២ ខ្នង ជូនគ្រួសារជួបការលំបាក ០២ គ្រួសារ នៅឃុំពោធិ៍

  • 811
  • ដោយ taravong

ស្រុកកំពង់លែង៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកំពង់លែង ដឹកនាំដោយ ឯកឧត្តម ម៉ូវ ចរិយ៉ា ប្រធាននិយ័តករក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកំពង់លែង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមត្រាំ អីុវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ស្រុកកំពង់លែង និងស្រុកទឹកផុស រួមដំណើរ ដោយឯកឧត្តម អៀង វុធ អភិបាលរងខេត្ត អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុក ឯកឧត្តម អ៊ឹម វុត្ថា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំពោធិ៍ និងលោក លោកស្រី ក្រុមការងារថ្នាក់ជាតិ បានអញ្ជើញចុះពិនិត្យទីតាំង និងជួយសាងសង់ផ្ទះចំនួន ០២ ខ្នង ជូនដល់គ្រួសារជួបការលំបាកចំនួន ០២ គ្រួសារ ស្ថិតក្នុងឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បន្ថែមទៀត អស់ថវិកា ចំនួន ៤០០០ដុល្លាអាមេរិក។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្ដម រួមជាមួយក្រុមការងារ បានបំពាក់ឯកសណ្ឋាន និងគ្រឿងសម្លៀកបំពាក់ ជូនប្រជាការពារភូមិទាំង ០៦ភូមិ ក្នុងឃុំពោធិ៍ ដែលមានប្រជាការពារសរុបទាំងអស់ចំនួន ៧២ នាក់ អស់ថវិកា ចំនួន ២០០០ដុល្លាអាមេរិក ៕

អត្ថបទទាក់ទង