រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

វេទិកាសាធារណៈរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ស្រុកសាមគ្គីមានជ័យ ដើម្បីទទួលព័ត៌មាន និងស្វែងយល់ពីបញ្ហា ទុក្ខលំបាក របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន

  • 691
  • ដោយ taravong

កំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅបរិវេនវត្តប្រជុំខ្ពស់ ស្ថិតនៅភូមិទួលពង្រ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ បានរៀបចំវេទិកា សាធារណៈ ដើម្បីទទួលព័ត៌មាន ពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ស្វែងយល់ពីបញ្ហាប្រឈម ទុក្ខលំបាក របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងឃុំស្វាយ និងឃុំសេដ្ឋី។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ រួមជាមួយលោក ស្រី សុទ្ធា អគ្គាធិការរងក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ, លោក លី សុភា ប្រធានមន្ទីររៀបចំដែនដី នគររូននីយកម្មសំណង់ និងសុរិយោដីខេត្ត និងលោក វន ស៊ីផា អភិបាលស្រុក និងអនុប្រធានអចិន្ត្រៃយ៍។ មានការអញ្ជើញចូលរួមពីក្រុមសមាជិកសមាជិកា ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្នុងស្រុកសាមគ្គីមានជ័យ គណៈអភិបាលស្រុក មន្ត្រីសាលាស្រុក អាជ្ញាធរដែនដី និងប្រជាពលរដ្ឋមកពីឃុំស្វាយ និងឃុំសេដ្ឋី សរុប ៣០០ នាក់។

មានប្រសាសន៍នៅក្នុងអង្គវេទិកានេះ ឯកឧត្តម អ៊ុក ប្រជា បានមានប្រសាសន៍ថា៖ ការបើកវេទិកាសាធារណៈនេះ គឺដើម្បីស្វែងរកដំណោះស្រាយ បញ្ហាប្រឈម របស់បងប្អូនប្រជាពលរដ្ឋមួយចំនួន នៅក្នុងមូលដ្ឋាន។ ឯកឧត្តម ក៏បានលើកឡើងអំពីការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាជាពិសេសសភាពការណ៍ទូទៅចំពោះមុខនៃកម្ពុជា ដែលបានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាព មានកំណើន សេដ្ឋកិច្ច ល្អប្រសើរ និងមានការអភិវឌ្ឍលើគ្រប់វិស័យឈានទៅមុខបន្តទៀត។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម បានអំពាវនាវឱ្យអាជ្ញាធរដែនដីសហការជាមួយសមត្ថកិច្ចត្រូវរួមគ្នាផ្តល់ព័ត៌មានអោយគ្នាទៅវិញមកដើម្បីទប់ស្កាត់កុំអោយកើតបទល្មើសក្នុងមូលដ្ឋានរបស់ខ្លួនបើកើត
មានបទល្មើសខុសច្បាប់ត្រូវបង្រ្កាបអោយបានទាន់ពេលវេលា។

ឯកឧត្តម ក៏បានផ្តាំផ្ញើអោយអាជ្ញាធរដែនដី និងសមត្ថកិច្ច ព្រមទាំងប្រជាពលរដ្ឋទាំងអស់ចូលរួមគ្នាថែរក្សាសុខសន្តិភាព ស្ថិរភាព អោយបានគង់វង្សទុកអោយក្មេងជំនាន់ក្រោយ និង ប្រឆាំងដាច់ខាត់រាល់ឧបាយកលពួកជនអគតិដែលចង់បំផ្លាញសុខសន្តិភាពនៅកម្ពុជាបច្ចុប្បន្ន ៕

អត្ថបទទាក់ទង