កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃអាទិត្យ ១៤រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារនៃស្នងការដ្ឋានចុះសួរសុខទុក្ខក្រុមកីឡាករអុំទូកង ឈ្មោះ "ក្តាមប្រៃ" ស្ថិតនៅក្នុងភូមិកំពង់ក្តា ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដើម្បីត្រៀមចូលរួមការប្រកួតនៅរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអុំទុក អកអំបុក និងសំពះព្រះខែនាពេលខាងមុខនេះ។
បន្ទាប់មកលោកឧត្តមសេនីយ៍ស្នងការ ក៏បានឧបត្ថម្ភនូវគ្រឿងឧបភោគ បរិភោគសរុបថវិកាចំនួន ៩៩៣,០០០ រៀល និងសម្លៀកបំពាក់កីឡាករអុំទូក ព្រមទាំងថវិកាចំនួន ៤,០០០,០០០រៀល ផ្តល់ជូនគណៈកម្មាធិការគ្រប់គ្រងទូក និងកីឡាករអុំទូកចំនួន ៨០នាក់ ដោយក្នុងម្នាក់ៗទួលបានថវិកាចំនួន ៥០,០០០រៀល។
ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ខូវ លី ក៏បានមានប្រសាសន៍ផ្តាំផ្ញេីដល់ក្រុមកីឡាករទាំងអស់ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពអោយបានល្អ និងខិតខំហ្វឹកហាត់សមអុំទូកជាប្រចាំអោយបានខ្លាំង ដេីម្បីត្រៀមប្រកួតយកជ័យលាភីនាពេលខាងមុខនេះ ៕