កំពង់ឆ្នាំងៈ អង្គកឋិនទានសាមគ្គីមួយដែលផ្តួចផ្តើមដោយឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និង លោកជំទាវ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ ត្រូវបានដង្ហែរទៅវេប្រគេនដល់ព្រះសង្ឃ គង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីម៉ាវត្តទេពធីតារាម ហៅវត្តយាយទេព ស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំងប្រមូលបានបច្ច័យកសាង១៤០លានរៀល ។
ពិធីដង្ហែរអង្គកឋិនទាននេះ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពី
ថ្នាក់ដឹកនាំ និង មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ព្រមទាំងពុទ្ធបរិស័ទ្ទយ៉ាងច្រើនកុះករ ៕