កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤ រោច ខែអស្សុជ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញប្រគល់ផ្ទះមួយខ្នងជូនគ្រួសារអតីតយុទ្ធជន ឈ្មោះ ញឹក ហៀង អាយុ ៥៧ ឆ្នាំ រស់នៅភូមិអន្លង់មេត្រី ឃុំពាមឆ្កោក ស្រុកជលគិរី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
បន្ថែមពីនោះ គ្រួសារអតីតយុទ្ធជន ក៏ទទួលបានអំណោយបន្ថែមពី៖
១.តំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង ថវិកាចំនួន៥០ ម៉ឺនរៀល អង្ករ៤៤គីឡូក្រាម ត្រីខចំនួន៧ យួរទឹកត្រី២ យួរ ទឹកស៊ីអីុវ ២ យួរ សៀង ២គីឡូក្រាមខ្ទឹមស២គីឡូក្រាមប៊ីចេង៤កញ្ចប់ទឹកសុទ្ធ១០យួរ មាន់៤ក្បាល កូនដូង២ដើម ។
២.រដ្ឋបាលស្រុកជលគិរី ថវិកាចំនួន ១០ ម៉ឺនអង្ករ ២០គីឡូក្រាមមី១កេះ ទឹកត្រី១យួរ ទឹកស៊ីអីុវ១យួរ សាប៊ូ១ កញ្ចប់។
៣.មន្ទីរ សង្គមកិច្ចអង្ករ២០ គីឡូក្រាមមី១កេះមុង១កន្ទេល១ ភួយ១ ។
ឯកឧត្តមអភិបាលខេត្តក៏បានឧបត្ថម្ភដល់ប៉ូលីស និងប្រជាការពារចំនួន២០ ម៉ឺន និងប្រជាពលរដ្ឋចំនួន៣០ នាក់ក្នុង១ នាក់ទទួលបាន១ម៉ឺនរៀល ។