រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តមអម សុភា អភិបាល​រង​ខេត្ត​កំពង់ឆ្នាំង បាន​អញ្ជើញ​ចូល​រួមទទួល​ស្វាគមន៍​ក្រុម​វេជ្ជបណ្ឌិត​ដែល​មក​ពិនិត្យ​ ព្យាបាលជម្ងឺ​ទូទៅ​ជម្ងឺមាត់ធ្មេញ និងចែក​ថ្នាំ​ពេទ្យ​ដល់ប្រជាពល​រដ្ឋ​ដោយឥតគិត​ថ្លៃ​

  • 759
  • ដោយ taravong

កំពង់ឆ្នាំង៖​​​នៅព្រឹក​ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមអម សុភា អភិបាល​រង​ខេត្ត​កំពង់ឆ្នាំង បាន​អញ្ជើញ​ចូល​រួមទទួល​ស្វាគមន៍​ក្រុមវេជ្ជបណ្ឌិតសហគមន៍​គ្រី​ស្ទបរិស័ទគណៈនិកាយប្រូតេស្តង់កម្ពុជា​ដែល​មក​ពិនិត្យ​ ព្យាបាលជម្ងឺ​ទូទៅ​ ជម្ងឺមាត់ធ្មេញ និងចែក​ថ្នាំ​ពេទ្យ​ដល់ប្រជាពល​រដ្ឋ​ដោយឥតគិត​ថ្លៃ​ និង​ដោយគ្មានការ​រើស​អើង​លើនិន្នាការ​សាសនា​ណា​ឡើយ។

ពិធី​នេះ បាន​ប្រព្រឹត្តិទៅ​​នៅ​ភូមិ​ស្រែព្រីង សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​ ខេត្ត​កំពងឆ្នាំង ដែល​មាន​ការ​ចូលរួម​ពី​លោកប្រធាន​មន្ទីរ​សុខាភិបាល​​ និង​សហការីជាច្រើន​រូប។

អត្ថបទទាក់ទង